ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលបញ្ជូនជនសង្ស័យប្រុសស្រី៤នាក់ជនជាតិថៃ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលបញ្ជូនជនសង្ស័យប្រុស.ស្រី៤នាក់មាន៣នាក់ជនជាតិថៃនិងរឹបអូសវត្ថុតាងគ្រឿងញៀនចំនួន៦ថង់ទៅសាលាដំបូងខេត្តនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោ កែវ ដូល អធិការរង ទទួលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថាៈជនសង្ស័យ៤នាក់មានស្រីម្នាក់និងជនជាតិថៃ៣នាក់មាន១.ឈ្មោះ ណាក់ធី ផុងសារ៉ាត់ ភេទប្រុសអាយុ៣៣ឆ្នាំ ២.ឈ្មោះ ធី រ៉ាផាត ភេទប្រុសអាយុ២៣ឆ្នាំ ៣.ឈ្មោះ ជី រ៉ាផន ភេទស្រី២៧ឆ្នាំ ៤.ឈ្មោះ ឡុង ប៊ុនធី ភេទប្រុសអាយុ២៦ឆ្នាំ(ជនជាតិខ្មែរ)ស្នាក់នៅភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថាៈនៅពេលឃាត់ខ្លួនជនសង្ស័យ៤នាក់ ២ករណីដោយឡែកគ្នាករណីទី១.កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤នៅចំណុចការ៉ាសាំងផ្សារត្រីស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់/ក្រុងប៉ោយប៉ែតកម្លាំងនគរបាលឃាត់ខ្លួនជនជាតិថៃ៣នាក់ស្រីម្នាក់និងរឹបអូសគ្រឿងញៀនមានម្ស៉ៅម៉ត់សចំនួន៥ថង់ ករណីទី២.ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានឃាត់ជនសង្ស័យ១នាក់ជនជាតិខ្មែររឹបអូសគ្រឿងញៀនម្ស៉ៅក្រាមសថ្លា១ថង់តូច។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថាៈក្រោយឃាត់ខ្លួនជនសង្ស័យ៤នាក់ស្រី១នាក់និង៣នាក់ជានជាតិថៃនិងរឹបអូសវត្ថុតាងគ្រឿងញៀនចំនួន៦ថង់និងសម្ភារៈមួយចំនួនត្រូវបាននាំយកសាកសួរនិងធ្វើតេស្តប្រើប្រាស់គ្រឿងទាំង៤នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តន៍តាមច្បាប់៕

ដោយ៖ វណ្ណា


ចែករំលែក៖