ភ្នំពេញ៖ រថយន្ដសណ្ដោងដឹកទូកុងតឺន័រមួយគ្រឿងបើកបុកជាមួយរថយន្ដធុនធំដឹកថ្មមួយគ្រឿងនៅត្រងចំណុចផ្លូវបំបែកជាបួនបណ្ដាលអោយរថយន្ដសណ្ដោងដឹកទូកុងតឺន័រខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្ដធុនធំដឹកថ្មខូចខាតផ្នែកពីចំហៀងដោយក្រពិតដែក។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង១០ និង០០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ស្ថិតតាមផ្លូវបេតុង ក្នុងភូមិស្រែមួយរយ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកេីតហេតុមានរថយន្ដសណ្ដោងដឹកទូកុងតឺន័រក្បាលពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C.0284 បានបើកចេញពីទម្លាក់អីវ៉ាន់ពីរថយន្ដ រួចក៏បានធ្វើដំណើរពីរនាក់ប្រពន្ធ តាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម លុះពេលធ្វើដំណើរមកដល់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្ដប្រភេទធុនធំដឹកថ្ម
ទម្ងន់រាប់តោមួយគ្រឿងក្បាលពណ៌ស ពាក់ផ្លាកលេខកំពង់ចាម 3B.8866 បានធ្វើដំណើរតាមផ្លូវបេតុងថ្មី ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម ខណៈនោះក៏អកហ្សឺជាន់ហ្រ្វ័ងមិនទាន់ក៏ទៅបុករថយន្ដសណ្តោងទូកុងតឺន័រពេញទំហឹងនិងព្យាយាមបួងចង្កូតទៅខាងស្ដាំបណ្ដាលអោយគាបជើងរបួស ចំណែករថយន្ដរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ ឯរថយន្ដធុនធំដឹកថ្មវិញក្រពឹតផ្នែកពីចំហៀងរងការខូចខាត។
ក្រោយពេលកើតហេតុខាងភាគីទាំងពីរមិនបានពឹងពាក់ទៅលើសមត្ថកិច្ចឡើយ គឺសុំដោះស្រាយគ្នាផ្ទាល់និងទាក់ទងទៅខាងតំណាងឱ្យមកដោះស្រាយដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ