ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ​ ចុះត្រួតពិនិត្យផលិតផលហាឡាល ចំនួន៦ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល

ចែករំលែក៖

ភ្នំពេញ-ខេត្តកណ្តាល៖ ដើម្បីធានាសុវត្ថិភាព សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋ មន្រ្តីជំនាញ​ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បា​នចុះត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសស្តង់ដារផលិតផលហាឡាល ចំនួន៦ទីតាំង ដែលស្ថិននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ។ 

ជាក់ស្ដែង​រយៈពេល​ពីរ​ថ្ងៃ​ គឺនាថ្ងៃទី៨ ដល់ ទី៩ ខែតុលាឆ្នាំ២០២៤នេះ​ លោក សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំក្រុមឯកទេសផលិតផលហាឡាល ចុះត្រួតពិនិត្យ និងវាយតម្លៃលើការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ជូនដល់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម ដែលបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល។

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផល ក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល ដល់ទីតាំងផ្ទាល់ បាន ចំនួន៦ទីតាំង រួមមាន៖ ភូមិសាស្ត្រស្ថិតនៅក្នុងរាជធានីភ្នំពេញ មានចំនួន ២ទីតាំង និងខេត្តកណ្ដាល ចំនួន៤ទីតាំង៕

ដោយ​៖ តារា​


ចែករំលែក៖