ខេត្តកំពង់ស្ពឺ៖ កម្លាំងនគបាលស្រុកសំរោងទងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតវត្ថុតាងចំនួន១៩កញ្ចប់ និងវត្ថុតាងមួយចំនួន ស្ថិតនៅក្នុងឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងឲ្យដឹងថា នៅថ្ងៃទី ១០ខែ តុលា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដឹកនាំសម្រប សម្រួល ដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត ក្រោមការបញ្ជាពីលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានធ្វើការបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងឃាត់មុខសញ្ញាបានចំនួន៤នាក់-
១-ឈ្មោះ អុក ចន្ថា ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិ មហាលាភ ឃុំ រលាំងចក ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ (គ្រឿងញៀន ១កញ្ចប់តូច)
២-ឈ្មោះ នូ ភារះ ភេទប្រុសអាយុ២៦ឆ្នាំនៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ:(គ្រឿង ញៀន៤កញ្ចប់តូច)ឃាត់នៅចំណុចនៅភូមិ មហាលាភ ឃុំ រលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ ឃឹម សាមឿន ប្រុស៣០ឆ្នាំនៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(គ្រឿងញៀន១២កញ្ចប់ មធ្យម២កញ្ចប់).ឃាត់ចំណុចភូមិបន្លាស្អិតឃុំរលាំងចកស្រុកសំរោងទង.ក/ស្ពឺ។
៤-ឈ្មោះ សុខ សាមីត ប្រុស២៣ឆ្នាំនៅភូមិរំលិច ឃុំរលាំងគ្រើល ស្រុកសំរោងទង.ក/ស្ពឺ.(គ្រឿងញៀន ២កញ្ចប់)-ឃាត់នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកអធិការបានបន្តទៀតថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានបង្ក្រាបរហូតគ្រឿងញៀន១៩កញ្ចប់មធ្យម២កញ្ចប់ ទូរសព្ទ៣គ្រឿង ម៉ូតូ១គ្រឿងសម្ភារៈប្រើប្រាស់មួយចំនួន។
ករណីខាងលើនេះ ជំនាញកំពុងធ្វើការសាកសួរកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សូរិយា