ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- បើបញ្ហាមីយ៉ាន់ម៉ាមិនអាចដោះស្រាយបាន = មានតែបណ្តែតបណ្តោយឲ្យនៅដូចដដែលតទៅទៀតទៅ?

២- តើយាយហួរមានឋានៈអ្វីដែរទើបបានជាគណកម្មាធិការសិទ្ធិមនុស្ស អ.ស.ប អនុញ្ញាតឲ្យចូលផ្តល់សក្ខីកម្មនៅក្នុងអង្គប្រជុំសិទ្ធិមនុស្ស = មកពីលោកវិសុទ្ធមុនតាប៌នលំអៀងខាងនយោបាយ?

៣- ការផ្ទេរអំណាចឲ្យនរណាគឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា = មិនពាក់ព័ន្ធនឹងគណកម្មាធិការសិទ្ធិមនុស្ស អ.ស.ប ទេ?

៤- បើលំអៀងខាងនយោបាយហើយ = ទោះជារាជរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាក៏នៅមិនពេញចិត្តក្រុមលំអៀងខាងមនោគមន៍វិជ្ជាដែរ?

៥- លោកវិសុទ្ធមន្តតាប៌នទៅយកព័ត៌មានតែពីក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំង = ទើបទទួលបានតែព័ត៌មានអវិជ្ជមានចំពោះកម្ពុជា?

៦- បើមិនចាត់ការចាប់ខ្លួន ផន ផាន់ណា = តើឲ្យទៅចាប់នណាដែល។

៧- បញ្ហាបវរកញ្ញាអន្តរជាតិដែលសហការជាមួយម្ចាស់កម្មវិធីជនជាតិថៃដែលបានរំលោភកិច្ចសន្យា = គួររាយការណ៍ជូននាយករដ្ឋមន្ត្រីថៃដើម្បីជួយអន្តរាគមន៍រកយុត្តិធម៌ឲ្យភាគីខ្មែរ?

៨- បើភាគីថៃចង់បានយុត្តិធម៌មិនមែនតែសម្រាប់ខ្លួនឯងទេ = បញ្ហាសំខាន់ត្រូវគោរពកិច្ចសន្យា។

៩- មិនអាចជជែកគ្នាបានទេបើភាគីថៃមិនគោរពកិច្ចសន្យាផង = ត្រូវតែមានអន្តរាគមន៍ពីអាជ្ញាកណ្តាលណាមួយទើបរកយុត្តិធម៌ឃើញ?

១០- កុំអាលសន្និដ្ឋានថាឧកញ៉ាដែលឆបោកពលរដ្ឋជាអតិថិជនទិញផ្ទះនៅបុរី = កុំឃើញទឹកស្ងប់ថាអត់មានត្រី? ៕

ដោយ ៖ សិលា


ចែករំលែក៖