ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចអនុវត្តន៍ដីកាបញ្ជាឱ្យនាំខ្លួន លោក ដួង តារា ទៅកាន់ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈព័ត៌មានបឋម បានឱ្យដឹងថា ! នៅរសៀល ថ្ងៃ ទី ១០ ខែ តុលា ឆ្នាំ ២០២៤ ម្សិលមុិញ សមត្ថកិច្ច នគរបាល រាជធានី ភ្នំពេញ បាន អនុវត្តន៍ ដីកា បញ្ជា អោយនាំខ្លួន លោក ដួង តារា ទៅកាន់ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បី ធ្វើ ការ សាកសួរ ពាក់ព័ន្ធ នឹង បណ្ដឹង របស់ ប្រជាពលរដ្ឋ ។

ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់អំពីការនាំខ្លួន លោក ដួង តារា នោះទេ ប៉ុន្តែកាលពីរសៀល ថ្ងៃ ទី ១០ ខែ តុលា ឆ្នាំ ២០២៤ ម្សិលមុិញ លោកបានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ថា ៖ ចំពោះរឿងនេះខ្ញុំមិនបកស្រាយជូនបានទេ ខណៈមន្ត្រីនគរបាលយុត្តិធម៌កំពុងដំណើរការនីតិវិធីជំនាញ ហើយចាំជម្រាបជូនពេលសមត្ថកិច្ចធ្វើការចប់សិន។ 

លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ថា ៖ «ខ្ញុំមិនទាន់ដឹងដល់១០០%ជាផ្លូវការនៅឡើយ។ ប៉ុន្តែបើយោងទៅតាមរូបភាពនេះ ឃើញខាងសមត្ថកិច្ចមានកាន់ឯកសារ ខ្ញុំអាចសន្និដ្ឋានបឋមថា ប្រហែលជាដីការបស់តុលាការ បើសិនមានអនុវត្តដីកាមែននោះ មានតែសួរទៅខាងអ្នកនាំពាក្យតុលាការអាចបានច្បាស់ ប្រហែលជាអនុវត្តតាមដីកាហើយ ។ លោកបណ្ឌិតបន្តថា ៖ កាលណាអនុវត្តតាមដីកាតុលាការពេលខ្លះ ខាងអ្នកពាក្យក្រសួងមហាផ្ទៃមិនទាន់បានព័ត៌មានមូលនៅឡើយទេ ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖