ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌពោធិ៍សែនជ័យ បានបន្តត្រួតពិនិត្យ និងដឹកនាំក្រុមការងារចុះលាងសំអាតផ្លូវទាំងអស់ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក

ចែករំលែក៖

ភ្នំពេញ ៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានបន្តត្រួតពិនិត្យ និងដឹកនាំក្រុមការងារចុះលាងសំអាតផ្លូវ ទាំងអស់ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក  ស្ថិតក្នុងបុរីត្រពាំងថ្លឹង៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយទឹកបានស្រកអស់ ។ ដោយ ប្រើប្រាស់រថយន្តបាញ់ទឹករបស់ សាលាខណ្ឌពោធិ៍សែនជ័យ និងរថយន្តរបស់សាធារណ:ការ និងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន០២ គ្រឿង ។

ប្រជាពលរដ្ឋអរគុណដល់អាជ្ញាធរគ្រប់ថ្នាក់ និងក្រុមការងារ បានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋ ទាំងបញ្ហាដោះស្រាយជំនន់ទឹកភ្លៀង រៀបចំប្រព័ន្ធលូ កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន គិតពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពក្នុងមូលដ្ឋាន ពិសេសបានពង្រឹងគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព។ ក្នុងនោះ ភូមិ-ឃុំ មានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖

១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។ 

២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។ 

៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។ 

៤. គ្មានក្មេងទំនើង។ 

៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។

 ៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។ 

៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ 

៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។

៩. គ្មានការត្រួតពិនិត្យខុសច្បាប់ ៕

ដោយ ៖សិលា


ចែករំលែក៖