ព័ត៌មានទាន់ហេតុការណ៍៖

លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Thongloun អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋឡាវ

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១១ខែតុលាតាមម៉ោងក្នុងតំបន់ លោក  Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Thongloun   អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋឡាវ។

គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានថ្លែងថា ចិននិងឡាវគឺជាសមមិត្តនិងជាបងប្អូននៃរបបសង្គមនិយម ប្រទេសចិនតម្កល់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសឡាវក្នុងឋានៈសំខាន់និងពិសេសនៃទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងរបស់ប្រទេសចិនជាប់រហូតមក ចិនរីករាយរួមជាមួយភាគីឡាវដើម្បីអនុលោមតាមការណែនាំជាយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនិងបក្សទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តខាងនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក  រួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងឡាវប្រកបដោយស្តង់ដាខ្ពស់ គុណភាពខ្ពស់និងកម្រិតខ្ពស់ ដើម្បីផ្តល់សុខុមាលភាពកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ជាការឆ្លើយតប លោក Thongloun   បានសូមឱ្យលោក Li Qiang ជួយពាំនាំនូវការសួរសុខទុក្ខដ៏ស្មោះចំពោះលោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិន។ លោកថ្លែងថា គណបក្ស រដ្ឋាភិបាលនិងប្រជាជនឡាវប្រកាន់ខ្ជាប់យ៉ាងម៉ុតមាំនូវគោលការណ៍ចិនតែមួយ  ឡាវរីករាយរួមជាមួយភាគីចិនដើម្បីការធ្វើឱ្យការប្រាស្រ័យទាក់ទងមានភាពកាន់តែជិតស្និទ្ធ  ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជំរុញឱ្យការកសាងសហគមន៍រួមវាសនារវាងឡាវនិងចិនឡើងដល់កម្រិតកាន់តែខ្ពស់ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖