ព័ត៌មានទាន់ហេតុការណ៍៖

កត្តា​ល្មើសល្បឿន! មនុស្ស​ ២នាក់ស្លាប់​ និងម្នាក់រងរបួស​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ដោយសារ​តែកត្តាអ្នកបើកបរបានល្មើសល្បឿនកំណត់​ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរបួសស្រាលម្នាក់​ និងបានកើតឡើងចំនួន២លើក​ ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០២៤នេះ​។ 

ប្រភពដដែលបន្តថា​ ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤) បានកើតឡើងចំនួន ២លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ (ស្រី ០នាក់), រងរបួសសរុប ១នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ០នាក់ (ស្រី០នាក់) រងរបួសស្រាល១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព០នាក់ (យប់០នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ១លើក (ស្លាប់២នាក់, របួសធ្ងន់០នាក់,របួសស្រាល០នាក់ ), (ប្រជែង ១លើក ស្លាប់ ០នាក់, របួសធ្ងន់០នាក់, របួសស្រាល០នាក់)៕

ដោយ​៖ តារា​


ចែករំលែក៖