ភ្នំពេញ៖ កម្មករជាងសំណង់មួយក្រុមមានគ្នា៣នាក់ បានមកវ៉ៃជញ្ជាំងផ្ទះ មិនប្រយ័ត្នបណ្ដាលឲ្យរលំសង្កត់ បុរសម្នាក់រងបែកក្បាលនិងបាក់ជើងត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១៤ខែតុលាឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមជាងសំណង់មានគ្នា៣នាក់ បានមកវ៉ៃជញ្ជាំងផ្ទះនៅកន្លែងកើតហេតុខាងលើ ខណៈពេលដែលវ៉ៃជញ្ជាំងផ្ទះនោះគឺកម្មករបានវ៉ៃពីខាងក្រោយតែមិនប្រយ័ត្នបណ្ដាលឱ្យជញ្ជាំងផ្ទះរលំសង្កត់ទៅលើបុរសជាកម្មករដូចគា្នកំពុងតែដើរឆ្លងកាត់រងរបួសបាក់ជើងនិងបែកក្បាលត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅខាងរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យកន្លែងកើតហេតុ រួចក៏បានត្រឡប់ទៅវិញផងដែរ៕
ដោយ ៖ ភារ៉ា ដង្កោ