ព័ត៌មានទាន់ហេតុការណ៍៖

លោកទៀត ចំរើន សុំទោសលោកនាយ ឧត្តមសេនីយ សៅ សុខ ជាសាធារណៈ នូវការយល់ស្រឡំ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីលោក ទៀត ចំរើន បានបង្ហោះសារតាមរយៈបណ្តាញទំនាក់ ទំនងសង្គមហ្វេកប៊ុកកាលពីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៦កន្លងទៅធ្វើឲ្យប៉ះពាលដល់សេចក្តីថ្លៃថ្នូររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏ដូចជាប៉ះពាលដល់កិត្តិយស របស់លោកនាយឧត្តមសេនីយ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញឪពុកម្តាយកីឡាករជម្រើសជាតិអាយុក្រោម១៦ឆ្នាំ គ្រូបង្វឹកព្រមទាំងអ្នកដែលពាក់ព័ន្ធក្នុងវិស័យកីឡាបាល់ទាត់ជាច្រើនរូបចូលរួមនោះបានចេញមុខមកសុំទោជាសាធារណៈហើយដោយព្រមទទួលស្គាល់កំហុសដែលខ្លួនបានបង្ហោះនោះ។

លោក ទៀត ចំរើន ឪពុកកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ឈ្មោះទៀត គីមហេង បាននិយាយ សុំទោសលោកនាយឧត្តមសេនីយ សៅ សុខ ជាសាធារណៈ នាព្រឹកថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៦ នៅក្នុងសាលប្រជុំអគ្គនាយដ្ឋានអប់រំកាយនិងកីឡានៅវិមាន ពហុកីឡដ្ឋានជាតិ ដោយមានលោក គល់ សុផាន អគ្គលេខាធិការ, លោក ម៉ៃ តុលា អគ្គលេខាធិការរងតំណាងលោកនាយ ឧត្តមសេនីយ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, លោក កែវ សារ៉េត នាយកសាលាបាល់ទាត់បាទីព្រមទាំងគ្រូ បង្វឹកកីឡាករអាយុក្រោម១៦ឆ្នាំ និងអ្នកសារព័ត៌មានកីឡាជាតិមកពីគ្រប់អង្គភាពព័ត៌មានចូលរួមផងដែរ។

ករណីខាងលើបង្កឡើងដោយ លោក ទៀត ចំរើន បានសរសេរបង្ហោះនៅក្នុង បណ្តាញទំនាក់ទំនងសង្គហ្វេសប៊ុករបស់លោកថា ពួកយើងជាខ្ញុំជាអាណាព្យាបាល យុវជនអាក្រោម១៦ឆ្នាំមានការសោកស្តាយយ៉ាងខ្លាំងនៅដែលប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំហូបបបាយសាមគ្គីនិងសំណេះសំណាលជាមួយ អណាព្យាបាលហើយលើកឡើងថា មានសំណាងណាស់ដែលមានកូនមក លេងបាល់ទាត់ ហើយបានរៀនទៀតដែលឪពុកម្តាយគ្មានលទ្ធភាពឲ្យកូនរៀនសូត្រ ពាក្យមួយម៉ាត់នេះ “លោកប្រធានសហព័ន្ធបានកំពុងមើលងាយដល់អាណាព្យាបាល ហើយ តើលោកមានយល់ពីអារម្មណ៍គេទេ មានឲ្យតម្លៃឱពុកម្តាយកីឡាករដែរទេ” ដូច្នេះសូមលោកប្រធានសហព័ន្ធពិចារណាពាក្យនេះឡើងវិញ។ ខ្ញុំតែតែគាំទ្រវិស័យកីឡាបាល់ទាត់ហើយក៏បានចំណាយពេលវេលាដ៏មានតម្លៃចំណាយទាំងថវិកាទាំងសាំងឡានមិនគួរណាលោកប្រធានមើលងាយអាណាព្យាបាលយុវជនអាយុក្រោម១៦ឆ្នាំយ៉ាងដូច្នេះសោះ ហេតុនេះហើយទើបវិស័យកីឡាបាល់ទាត់មិនរីកចម្រើន។ សូមបងប្អូនទាំងអស់ ជាពិសេសប្អូន U16 ជួយពិចារណាសម្តីប្រធានសហព័ន្ធរូបនេះ ជាពិសេសក្រសួងអប់រំតែម្តង។ លោក ទៀត ចំរើន បានសរសេរបន្ថែមទៀតថា ខ្ញុំ សូមជំរាមលោកប្រធានសហព័ន្ធថា បើមិន ឲ្យតម្លៃគេទេសូមកុំប្រមាថដល់អាណាព្យាបាលគេលោកជាប្រធានសហព័ន្ធ តើលោកបានដឹងពីសុខទុក្ខក្មេងឮក្នុងមណ្ឌលទន្លេបាទីទេ? ពួកអារដ្ឋបាលកំពុងកេងប្រវ៉ាញញើសឈាមគេហើយ។

នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នោះ តំណាងសហព័ន្ធបាល់ទាត់កម្ពុជាបានពន្យល់និង បកស្រាយថា ព្រមទាំងបានចាក់សម្លេង របស់លោកនាយឧត្តមសេនីយ សៅ សុខា បានសំណេះសំណាលជាមួយក្រុមគ្រួសារអាណាព្យាបាលកីឡាករអាយុក្រោម១៦ឆ្នាំដើម្បីបញ្ជាក់ថា លោកនាយឧត្តម សេនីយ សៅ សុខា មិនបានមើលងាយ ទៅលើអាណាព្យាបាលកីឡាករដូចការចោទប្រកាន់របស់លោក ទៀត ចំរើន ឡើយ ។ គ្រាន់តែចង់បញ្ជាក់ថា សហព័ន្ធបានជួយដល់កីឡាករក្មេងៗបានច្រើនទាំងផ្ដល់កន្លែងរៀនសូត្រនិងពង្រឹងបន្ថែមទៅលើមុខវិជ្ជាណាដែលពួកគេរៀនខ្សោយ ថែមទៀត។ នេះអាចបញ្ជាក់ថា សហព័ន្ធបានយកចិត្តទុកដាក់ខ្លាំងដល់ក្មេងៗនៅ ទន្លេបាទីក្តីស្រឡាញយុវជននៅទន្លេបាទី បើនិយាយចំពោះលោកនាយឧត្តមសេនីយ៍ សៅ សុខា អាចចាត់ទុកថា ជាគំរូល្អដល់យុវជនជំនាន់ក្រោយនិងបច្ចុប្បន្នផងដែរ។ ពាក្យទាំងនេះមិនមែនសំដៅទៅមើលងាយ មើលថោកដល់ក្រុមគ្រួសារកីឡាករណាម្នាក់ឡើយ ។

ក្រោយពីមានការនិយាយវែកញែកគ្នា និងយល់រៀងៗខ្លួនមក លោក ទៀត ចំរើន ដែលមានតួនាទីជាមន្ត្រីទីចាត់ការអន្តរវិស័យខេត្តព្រះសីហនុ នោះក៏បានយល់ថា ខ្លួន និយាយលើសបន្តិចហើយក៏សូមទោស ដល់ឯកឧត្តមនាយឧត្តមសេនីយ សៅ សុខា ដើម្បីជាការសម្រួលគ្នាវិញ ខណៈ​ដែលសហព័ន្ធក៏បានយល់ព្រមចំពោះអ្វីដែលលោក ទៀត ចំរើន កំពុងធ្វើក្នុងគោលបំណង តែមួយគត់ចង់ឱ្យវិស័យកីឡាបាល់ទាត់ កម្ពុជារីកចម្រើនទៅមុខ៕ សារីម

IMG_6307

IMG_6306

IMG_6305

______ _____ ____________ - Copy

IMG_6308


ចែករំលែក៖