ភ្នំពេញ៖ ស្រាបៀរ Anchor នឹងប្រកាស បើកកម្មវិធីធំមួយនៅសប្តាហ៍នេះ គឺការជប់លៀងលើនាវា។សូមបញ្ជាក់ផងដែរថាសញ្ញាស្រាបៀរអាន់ឆ័រមានភាពល្បី ល្បាញនិងពេញនិយមក្នុងស្រទាប់យុវវ័យសម័យថ្មីទូទាំងប្រទេសកម្ពុជា។
កម្មវិធីដ៏ពិសេសដែលរៀបចំឡើងដោយ ស្រាបៀរអាន់ឆ័រនឹងប្រកាសផ្តល់ជូននូវ បទពិសោធន៍ថ្មីមួយដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺការជប់លៀង លើនាវានិងកម្មវិធីកម្សាន្តផ្សេងៗហើយក៏ រំពឹង ផងដែរថានឹងទាញចំណាប់អារម្មណ៍ពីអតិថិជនដែលនិយមគាំទ្រស្រាបៀរ Anchor ពីកម្មវិធីដ៏សែនរំភើបនេះ។
ព័ត៌មានបន្ថែមនិងថ្មីៗអំពីកម្មវិធីនឹង ប្រកាសជាសាធារណៈនៅថ្ងៃទី១៩ ខែ សីហាខាងមុខក្នុងកម្មវិធីក៏ដូចជានាំជូនលោកអ្នកនូវបទពិសោធន៍ថ្មីដែលមិនធ្លាប់មានពីមុននៅក្នុងប្រទេសកម្ពុជាហើយ ក៏វាជាឱកាសពិសេសមួយ ដែលលោក អ្នកអាចទទួលយកអារម្មណ៍ស្រស់ថ្លានិងក្រេបរសជាតិដ៏ស្រទន់ពីស្រាបៀរ Anchor ។
ស្រាបៀរ Anchor ត្រូវបានផលិតឡើង តាមរូបមន្តប្រពៃណីអឺរ៉ុប-អាល្លឺម៉ង់ក្នុងការផលិតស្រាបៀរមានរសជាតិស្រាលស្រទន់ ចាប់តាំងពីឆ្នាំ១៩៣៣ជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិមានរសជាតិស្រទន់លើស គេផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លាដែលបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជនជាមនុស្សពេញវ័យ។
ចាប់តាំងពីស្រាបៀរ Anchor ត្រូវបាន លក់នៅលើទីផ្សារកម្ពុជាស្រាបៀរនេះបានល្បីជាម៉ាកសញ្ញាគួរទីជាទុកចិត្តដែលបង្កើន អារម្មណ៍រីករាយអស្ចារ្យគ្រប់កម្មវិធីរបស់លោក អ្នកដោយសារគុណភាពស្តង់ដារ អន្តរជាតិធ្វើឱ្យស្រាបៀរនេះក្លាយជាជម្រើសទីមួយសម្រាប់មនុស្សភាគច្រើន៕ ថម សន