ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន សណ្តោសប្រណីដល់អ្នកជំងឺ ឈ្មោះ ផៃ មុន្នីវីរ៉ាត់ ដែលសម្រាកព្យាបាលជំងឺបេះដូងក្នុងមន្ទីរពេទ្យកាល់ម៉ែត មិនតម្រូវឲ្យបង់ប្រាក់ឡើយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសណ្តោសប្រណីដល់អ្នកជំងឺ ឈ្មោះ ផៃ មុន្នីវីរ៉ាត់ ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញនោះ មិនតម្រូវឲ្យបង់ប្រាក់ថ្លៃសេវាព្យាបាលឡើយ ។

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ថា៖ «ថ្មីៗនេះ ខ្ញុំបានឃើញសាធារណៈជន បង្ហោះសំណូមពរ និងកូនស្រីឈ្មោះ ផៃ មុន្នីវីរ៉ាត់ Comment នៅលើ Facebook ខ្ញុំសុំការសណ្ដោសអោយជួយព្យាបាលជម្ងឺឪពុកឈ្មោះ សូ មុន្នីរ័ត្ន ដែលកំពុងមានជំងឺបេះដូង។ ភ្លាមៗនោះខ្ញុំក៍បានបញ្ជួនក្រុមការងារចុះទៅពិនិត្យផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ចាប់តាំងពីអ្នកជម្ងឺដែលជាឪពុករបស់កូនស្រីបានចូលមកសម្រាកព្យាបាលកាលពីថ្ងៃអាទិត្យកន្លងមកនេះ គឺត្រូវបានទទួលយកចិត្តទុកដាក់ព្យាបាលមើលថែទាំពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA)។ ស្ថានភាពអ្នកជំងឺពេលនេះគឺស្ថិតក្នុងសភាពធម្មតា ដែលក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានជាប្រចាំ។ ខ្ញុំសូមជម្រាបថា ការចំណាយទាំងស្រុងសម្រាប់ព្យាបាលអ្នកជំងឺគឺមិនតម្រូវអោយក្រុមគ្រួសារបង់ប្រាក់ឡើយ ។ សូមអរគុណបងប្អូនដែលបានជួយផ្តល់ព័ត៌មានមកកាន់ Page ខ្ញុំបានទាន់សភាពការណ៍។

សូមជូនពរក្មួយប្រុសអ្នកជំងឺ សូ មុន្នីរ័ត្ន បានជាសះស្បើយឆាប់ៗ» ៕

 

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1075275712520925/” width=”600″ height=”400″ onlyvideo=”1″]
ចែករំលែក៖