ខេត្តកណ្តាលៈ បុរសពោះម៉ាយម្នាក់ចាប់តាំងពីលែងលះគ្នាជាមួយប្រពន្ធ បានដើរផឹកស្រាស្រវឹងជាប្រចាំ បន្ទាប់ពីបាត់ខ្លួនមិនឃើញផឹកស្រានៅក្នុងភូមិប្រមាណថ្ងៃក៏ប្រទះឃើញបុរសរូបនេះស្លាប់នៅលើផ្ទះស្ថិតក្នុងសភាពហើមស្អុយ ដោយមានក្រម៉ារុំ.កជាប់ជាមួួយធ្នឹមផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ព្រឹក ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនងគ្រោះឈ្មោះ សឿង វណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករ បច្ចុប្បន្នរស់នៅក្នុងភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល។ ជនរងគ្រោះរូបនេះជាបុរសពោះម៉ាយ លែងលះជាមួយប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ប្រភពដដែលបន្តថា ចាប់តាំងពីលែងលះប្រពន្ធជនរងគ្រោះបានមករស់នៅផ្ទះតែម្នាក់ឯង ហើយតែងតែដើរផឹកស្រាស្រវឹងជាប្រចាំ ។ លុះមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ មិនឃើញជនរងគ្រោះចេញពីផ្ទះដើរផឹកស្រានៅក្នុងភូមិដូចសព្វមួយដង ម្យ៉ាងទៀតមានក្លិនស្អុយសាយភាយចេញពីលំនៅដ្ឋានជនរងគ្រោះ ទើបប្រជាពលរដ្ឋជិតខាងនាំគ្នាឡើងទៅមើលលើផ្ទះ ឃើញជនរងគ្រោះស្លាប់ស្ថិតក្នុងសភាពហើមស្អុយដោយមានក្រម៉ារុំ.កជាប់ជាមួយធ្នឹមផ្ទះ ។ ក្រោយពីឃើញយ៉ាងដូច្នេះប្រជាពលរដ្ឋបានរាយការណ៍ប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ។
សម្ថកិច្ចនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រស្រុកខ្សាច់កណ្តាល បានបញ្ជាក់ថា ការស្លាប់បស់ជនរងគ្រោះមិនមានជាប់ពាក់ព័ន្ធបតល្មើសអ្វីឡើយ ពោលគឺជនរងគ្រោះស្លាប់ដោយចង.កធ្វើអត្តឃាតដោយខ្លួនឯង។ ជនរងគ្រោះស្លាប់រយៈពេលប្រមាណ៣ថ្ងៃមកហើយ ទើបសាកសព្វមានសភាពហើមស្អុយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។
បច្ចុប្បន្នសាកសពជនងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ