ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ទុកសោម៉ូតូលើម៉ាស៊ីនរថយន្តចោរឆ្លៀតឱកាសយកមកបញ្ឆេះជិះចេញតែគេចមិនរួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាននគរ បាលឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវភ្លាមៗ បន្ទាប់ពី បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងដែលបញ្ឈរទុកចោលនៅមុខផ្ទះ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ ១៦៥ ផ្លូវលេខ២៧៣ ក្រុមទី៤ ភូមិទួល គោក សង្កាត់ទូលសង្កែ ខណ:ដែលជនរង គ្រោះចតទុកចាក់សោនៅមុខផ្ទះហើយទុក កូនសោលើម៉ាស៊ីនរថយន្តក្បែរម៉ូតូ ។

ជនសង្ស័យឈ្មោះ ទេព ប៊ុន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅ បន្ទប់ជួលក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ូច ដារី ហៅស្រស់ អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅសង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពីពណ៌សឆ្នាំ២០១៥ ស្លាក លេខភ្នំពេញ1CN-8189 ទៅឈប់នៅ ចំណុចខាងលើ ហើយបានបញ្ឈរម៉ូតូទុក ចោលរួចដកសោម៉ូតូទៅទុកនៅលើម៉ាស៊ីន រួចដើរទៅក្រោយមួយភ្លែត។ ពេលនោះជន សង្ស័យបានលួចយកកូនសោទៅចាក់បញ្ឆេះ ម៉ូតូបម្រុងជិះចេញ តែត្រូវប្អូនជនរងគ្រោះឃើញទាន់ស្រែកថាចោរៗ រួចដេញតាមពីក្រោយចម្ងាយជាង៥០០ម៉ែត្រជួបនឹងកម្លាំង ល្បាតនគរបាល ប៉ុស្តិ៍ទួលសង្កែនិងនគរ បាលខណ្ឌចេញអន្តរាគមន៍ឃាត់ខ្លួនបាន តែម្តង។

ក្រោយឃាត់ខ្លួនបានជនសង្ស័យខាង លើរួចមកសមត្ថកិច្ចបានដកហូតម៉ូតូប្រគល់ ម៉ូតូជូនជនរងគ្រោះវិញ ហើយជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនមកឃុំខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌ ឫស្សីកែវដើម្បីកសាងសំណុំរឿង ចាត់ការ ទៅតាមច្បាប់ ៕ អារុណរះ

12

33


ចែករំលែក៖