ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ក្នុងខេត្តកំពង់ចាមឱ្យបានជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សាដែលជាប្រពៃណីពីបរមបុរាណដ៏យូរលង់មកហើយ នាថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប និងតាំងពិព័រណ៌ សមិទ្ធិផលរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក, មន្ទីរ អង្គភាពជុំវិញខេត្តរយៈពេល៣(បី)ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងន័យនេះ ដើម្បីចូលរួមលើកកម្ពស់ការផ្តល់សេវារដ្ឋបាល ឱ្យបានកាន់តែល្អប្រសើរ រហ័ស ប្រកបដោយទំនុកចិត្ត ឆ្លើយតបភ្លាមៗទៅនឹងតម្រូវការបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម រដ្ឋបាលខេត្តនឹង រៀបចំការផ្តល់សេវាប្ដូរប័ណ្ណបើកបរភ្លាមៗ ជូនដល់ប្រជាពលរដ្ឋដែលមានបំណងចង់ប្តូរប័ណ្ណបើកបរដែលជិតហួសសុពលភាព ឬហួសសុពលភាព ប័ណ្ណខូចខាត ប្តូរលេខប័ណ្ណ និងធ្វើទុតិយតាប័ណ្ណបើកបរនៅ (ស្តង់រដ្ឋបាលខេត្តកំពង់ចាម) និងធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ពលរដ្ឋ ដែលមានអាយុចាប់ពី១៥ឆ្នាំ ប្តូរ ឬធ្វើទុតិយតាអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ (ស្តង់ស្នងការដ្ឋាននគរបាល) ចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨៖០០នាទី រហូតដល់ ម៉ោង ៥៖០០នាទី នៅកន្លែងស្តង់ពិព័រណ៌មាត់ទន្លេ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម(ក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត)ដោយបងប្អូនប្រជាពលរដ្ឋគ្រាន់តែភ្ជាប់មកជាមួយនូវ៖
១. សម្រាប់ការប្តូរប័ណ្ណបើកបរភ្លាមៗ
• អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរច្បាប់ដើម០១ ច្បាប់
• វិញ្ញាបនប័ត្របញ្ជាក់សម្បទា (អាចធ្វើបានភ្លាមៗនៅស្តង់ពិព័រណ៌)
• រូបថត 4*6 ផ្ទៃពណ៌ស (ករណីគ្មានអាចមកថតភ្លាមៗនៅស្តង់ពិព័រណ៍)០១ ច្បាប់
ប័ណ្ណបើកបរយានយន្តដែលត្រូវប្តូរ (ប័ណ្ណចាស់ដែលអស់សុពលភាព)០៤ សន្លឹក ០១ ប័ណ្ណ
ពាក្យបណ្ដឹងដែលមានការបញ្ជាក់ពីនគរបាលបុស្តិ៍រដ្ឋបាល (ករណីបាត់)០១ ច្បាប់
២. សម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណ ឬប្តូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅស្ងាត់នៅ សៀវភៅគ្រួសារ (អ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីប្រើប្រាស់
• អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមុនផុតសុពលភាពរយៈ ១៨០ថ្ងៃ និងត្រូវមាន សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬមុនផុតសុពលភាពរយៈពេល ១៨០ថ្ងៃ) (អ្នកដែលមានអត្តសញ្ញាណប័ត្រសញ្ជាតិខ្មែរផុតសុពលភាព។
បញ្ជាក់៖ សម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅពេលបានអត្តសញ្ញាណប័ណ្ណ មន្ត្រីជំនាញនឹងយកទៅ ប្រគល់ជូនប្រជាពលរដ្ឋដល់គេហដ្ឋានផ្ទាល់តែម្តង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមឱ្យបានច្រើនកុះករ ៕
ដោយ ៖ សិលា