ខេត្តស្វាយរៀង៖ រដ្ឋបាលស្រុករមាសហែក បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធធ្វើឡើងនាព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០២៤ នាសាលប្រជុំសាលាស្រុករមាសហែក ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោកអុិនសាបន ប្រធានក្រុមប្រឹក្សាស្រុក លោកស៊ូម៉ុល អភិបាលស្រុកនិងលោកស្រី លោកលោកស្រីអភិបាលរងស្រុក លោកលោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កងកម្លាំងប្រដាប់អាវុធ លោកនាយករដ្ឋបាល នាយករងសាលាស្រុក ប្រធាន អនុប្រធានការិយាល័យចំណុះសាលាស្រុកលោក ប្រធានធនាគារ ភីលីបប្រចាំស្រុករមាសហែក និងសហការី ជាច្រើននាក់ ផងដែរ។
ក្រោយ ពីការថ្វាយគ្រឿងសក្ការៈបូជានៅចំពោះមុខព្រះឆាយាលក្ខណ៍ និងការគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដោយបានធ្វើការសង្រួមកាយវាចាចិត្ត ដើមី្បឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះអង្គ។
សូមទ្រង់បានយាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
បន្ទាប់មកបាននិមន្តព្រះសង្ឃ ៧អង្គដើម្បីចម្រើនសត្តប្បករណាភិធម្មដារបង្សុកូលឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋផងដែរ ៕
ដោយ៖ សុថាន