ភ្នំពេញ ៖ បើយោងតាមប្រភពអាចយកជាការបាន បញ្ជាក់ថា ៖ ឈ្មោះ សូ ហៃម៉ី ដែលជាកូនអ្នកឧកញ៉ា សុះ កំរុី បាន មកដល់ នាយកដ្ឋាន ប្រឆាំងការ ជួញដូរមនុស្សហេីយនៅ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ហើយសមត្ថកិច្ច នគរបាល ប្រឆាំងការ ជួញដូរមនុស្ស កំពុងសាកសួរ ។
ប្រភព បានអោយដឹងថា ៖ មានជនរងគ្រោះ ចំនួន ៤នាក់ បំភ្លឺ ជូនសមត្ថកិច្ច ថា ឈ្មោះ សូ ហៃម៉ី នេះបាន បៀតបៀន រាងកាយ និង កេរ្តិ៍ ភេទ ពួកគាត់ ។ បើតាមការបង្ហោះលើបណ្តាញសង្គម និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ឈ្មោះ សូ ហៃ ម៉ី បានប្រព្រឹត្តបៀតបៀន រាងកាយ និង កេរ្តិ៍ ភេទ លើជនរងគ្រោះចំនួន ៦នាក់ ក្នុងចំណោម ១៨នាក់ ។ ដោយឡែក អ្នកឧកញ៉ា សុះ កំរុី បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំ អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា សូមជម្រាបជូនសាធារណៈជនជ្រាបថា៖ ខ្ញុំបានឃើញ ពាក្យចចាមអារ៉ាម និងការចែកចាយតាមបណ្តាញសង្គម អំពីករណី សិស្សនារីត្រូវបានរំលោភបំពាននៅសាលារៀនអាន់នៀកប៉ះភ្នំពេញ ដែលមានពាក់ព័ន្ធដល់កូនប្រុសរបស់ខ្ញុំឈ្មោះ សូហៃមី ជា អ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី ។
លោកថា ៖ បន្ទាប់ពីបានទទួលដំណឹងនេះ ខ្ញុំបានសាកសួរកូនប្រុសរបស់ខ្ញុំ ជាច្រើនលើកដើម្បីរកការពិត ហើយគាត់បានបដិសេធថា គាត់ មិនបានប្រព្រឹត្តដូចពាក្យចចាមអារ៉ាមនោះទេ។
ខ្ញុំគាំទ្រក្នុងការរកការពិត ដើម្បីផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះ ។
សូមជម្រាបថា ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានលើកឡើងថា ៖ «សមត្ថកិច្ចធ្វើការងារតាមជំនាញ នីតិវិធី និងច្បាប់» ។ ទីបំផុត ! ឈ្មោះ សូ ហៃ ម៉ី សមត្ថកិច្ច នគរបាល ប្រឆាំង ការ ជួញដូរ មនុស្ស កំពុង សាក សួរ តាមនីតិវិធី ដែលគេសង្ឃឹមថា ៖ ជនរងគ្រោះនឹងទទួលបានយុត្តិធម៌ តាមផ្លូវច្បាប់ បន្ទាប់មន្ត្រីនគរបាលយុត្តិធម៌កំពុងដំណើរការនីតិវិធី ៕
ដោយ ៖ សុខ ខេមរា