ភ្នំពេញ ៖ តាមរយៈព័ត៌មានបឋម នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ករណី ស្នងការខេត្តប៉ៃលិន លោកឧត្ដមសេនីយ៍ ទោ សេង សុគន្ធ កែសំណុំរឿង ពី បទឧក្រិដ្ឋ មកជា អត់មានបទល្មើស ពេលនេះ សមត្ថកិច្ច នគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌក្រសួង មហាផ្ទៃ បានឃាត់ ខ្លួន ជនសង្ស័យ ប្រមាណ ៩ នាក់ ក្នុងនោះ ជនជាតិ ចិន ៧ នាក់ ជនជាតិ ខ្មែរ ២នាក់។ ត្រង់ថា តើមានករណីការឃាត់ខ្លួនលោកស្នងការដែរទេ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ៖ « សូមបង្វែរបងជួយសួរទៅអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ អរគុណច្រើនបង» ។ ចំពោះអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបាន ក្នុងនោះតាមរយៈប្រព័ន្ធតេឡាក្រាម លោកមិនទាន់ចូលមើល នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ សមត្ថកិច្ច នគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ កំពុង រៀបចំ សំណុំ រឿង បញ្ជូន ទៅ តុលាការ ចាត់ ការ តាម ផ្លូវ ច្បាប់ ។
ហើយមហាជន កំពុង រង់ចាំ មេីល ចំណាត់ការ របស់ លោកអគ្គស្នងការ នគរបាល ជាតិ និង លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ប៉ុណ្ណោះ តើករណីនេះមានពាក់ព័ន្ធលោកស្នងការខេត្តឬអត់ ?
បើតាមផ្លូវច្បាប់ កំហុស ដូច ស្នងការ ខេត្ត ប៉ៃលិន មិនត្រឹម តែ ដកហូត តួនាទី ទេ ត្រូវ ប្រឈមមុខ ចំពោះច្បាប់ ថែមទៀត ប្រសិនបើខាងថ្នាក់ជាតិស្រាវជ្រាវរកឃើញថាមានពិរុទ្ធភាព នៃបទល្មើស ៕
ដោយ ៖ សិលា