ស្កុតឡេនបានបង្ហាញទម្រង់ការពារយ៉ាងល្អដើម្បីទប់ក្រុមព័រទុយហ្គាល់ឱ្យទទួលបានលទ្ធផលស្មើ ០ទល់០ ដោយគ្មានគ្រាប់បាល់ និងទទួលបាន១ពិន្ទុដំបូងនៃយុទ្ធនាការ Nations League A របស់ស្កុតឡេន។
ក្រុមស្កុតឡេនទទួលបានឱកាសល្អមួយក្នុងតង់ទី១តាមរយៈកីឡាករ Scott McTominay ប៉ុន្តែនៅតែមិនអាចឲ្យស្កុតឡេននាំមុខបាន។ ចំណែក Cristiano Ronaldo មានការខកចិត្តក្នុងការព្យាយាមរកគ្រាប់បាល់ទី១៣៤ឲ្យព័រទុយហ្គាល់ក្នុងការចាប់ផ្តើមអន្តរជាតិលើកទី២០០របស់គាត់ ប៉ុន្តែត្រូវបានអ្នកចាំទីម្ចាស់ផ្ទះ Craig Gordon និងខ្សែការពារក្រុមនេះការពារយ៉ាងរឹងមាំ។
ក្រុមរបស់លោក Steve Clarke ឥឡូវនេះបានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម១៦ប្រកួតចុងក្រោយរបស់ពួកគេ ប៉ុន្តែពួកគេបានគេចចេញពីប្រវត្តិដែលមិនចង់បានក្នុងការក្លាយជាក្រុមស្កុតឡែនដំបូងគេដែលចាញ់៥ប្រកួតជាប់គ្នា។
ខ្សែប្រយុទ្ធ Al-Nassr Ronaldo ដោយបានស៊ុតបញ្ចូលទីក្នុងការទទួលជ័យជម្នះក្នុង Nations League ៣លើកមុនរបស់ប្រទេសរបស់គាត់ ដើម្បីយកគ្រាប់បាល់អន្តរជាតិរបស់គាត់សរុប១៣៣គ្រាប់ ។
គិតមិនដល់ពេលនេះស្លុតឡេនមានតែ១ពិន្ទុប៉ុណ្ណោះនៅក្នុងព្រឹត្តិការណ៍ Nations League ក្នុង៤ប្រកួត ដោយចាញ់៣ និងស្មើ១ឈរបាតតារាង League A នៃ Group 1។ ចំណែកព័រទុយហ្គាល់ឈរកំពូលតារាងមាន១០ពិន្ទុ ក្រោយឈ្នះ៣ និងស្មើ១ ខណៈដែលក្រូអាតឈរលេខ២មាន៧ពិន្ទុ និងប៉ូឡូញឈរលេខ៣ មាន៤ពិន្ទុ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)