ព័ត៌មានទាន់ហេតុការណ៍៖

មានសន្តិភាព មានការអភិវឌ្ឍ ! រដ្ឋបាលរាជធានី បន្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ប្រទេសជាតិ មានសន្តិភាព មានការអភិវឌ្ឍ ! រដ្ឋបាលរាជធានី បន្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

នេះបើយោងតាមការបញ្ជាក់ពីខាង អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។ 

អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តថា ៖ សកម្មភាពដាក់លូប្រអប់ខ្នាតធំទំហំ ៤មx២ម នៅផ្លូវលេខ ២៣០ ចាប់ពីមហាវិថី ម៉ៅសេទុងដល់ប្រឡាយបឹងសាឡាង នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ថា ៖ គម្រោងនេះ នឹងកាត់បន្ថយទឹកលិចដោយទឹកភ្លៀងនៅទីតាំងស្តុបម៉ុងឌីយ៉ាល់ មហាវិថីម៉ៅ សេទុង មហាវិថីកម្ពុជាក្រោម មហាវិថីនេរុហ៍ និងផ្លូវលេខ ២៣០ នៃភូមិសាស្ត្រខណ្ឌទួលគោក។

អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បញ្ជាក់ថា ៖ គិតត្រឹមថ្ងៃទី ១៦ខែតុលា ឆ្នាំ២០២៤ ការដ្ឋានសម្រេចលទ្ធផលបានប្រវែង ១០៩ម ត្រូវជា ៦១%នៃគម្រោង 

ដោយ ៖ សិលា


ចែករំលែក៖