ភ្នំពេញ ៖ ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីចំណុះ នៃអគ្គនាយកដ្ឋានធនធានមនុស្សជាច្រើនរូបទៀត ។ នេះបើយោងតាម អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ក៏បានមានប្រសាសន៍ណែនាំដល់ក្រុមការងារចុះទៅកាន់បណ្ដាអង្គភាពនគរបាល ដែលមានការជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៤ ត្រូវជួយសហការ ទៅលើ ការងារវាស់កម្ពស់និងថ្លឹងទម្ងន់ការងារពិនិត្យសារធាតុញៀន ការងារពិនិត្យកាយសម្បទា ការងារពិនិត្យឯកសារ ការងារបញ្ចូលទិន្នន័យ និងការងារផ្ដល់ឯកសារជាដើម ៕
ដោយ៖ សិលា