ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការឃាត់ខ្លួនជនល្មើសគឺដើម្បីរកដំណោះស្រាយជូនជនរងគ្រោះ = ការដោះស្រាយត្រូវដំណើរការតាមនីតិវិធី មិនធ្វើតាមការចង់បានរបស់នរណាម្នាក់ទេ។
២- ការចេញបញ្ជារឲ្យចាប់ខ្លួននិងបង្កកទ្រព្យសម្បតិ្ត = បញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន មិនពាក់ព័ន្ធជាមួយជនល្មើសទេ។
៣- ជនបរទេសមានលក្ខ័ណ្ឌដោយឡែក = អាចជាការរង់ចាំមួយរយៈខ្លីដើម្បីដឹកចេញទៅប្រទេសដើមវិញ?
៤- ការបញ្ឈប់បញ្ជូននិស្សិតខ្មែរទៅអ៊ីស្ត្រាអែល = គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះនិស្សិតខ្មែរ។
៥- ការសម្រេចផ្លាស់ប្ដូរសមាសភាពគ្រប់គ្រងពន្ធនាគារឆាប់រហ័ស = ជាវិធានការណ៍ដោះស្រាយបាតុភាពអសកម្មក្នុងពន្ធនាគារបានទាន់ពេលវេលា។
៦- ទស្សនៈយុវជននៅក្រៅប្រទេសមិនស៊ីគ្នានឹងទស្សនៈយុវជននៅក្នុងប្រទេសទេ = ដោយសារយុវជននៅក្រៅប្រទេសដើរតាមគន្លងនយោបាយប្រឆាំងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី។
៧- យុវជនខ្មែរក្នុងស្រុករាប់លាននាក់ដែលជាកម្លាំងនយោបាយបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា = កំពុងធ្វើសកម្មភាពលុតដំក្នុងចលនាមហាជនតាមបណ្តាមូលដ្ឋានដើម្បីជួយប្រជាជនដែលជួបការលំបាកក្នងជីវភាព។
៨- ចំណែកយុវជនខ្មែរនៅក្រៅប្រទេសមិនបានយល់ដឹងពីការពិតក្នុងប្រទេសទេ = គិតតែម៉្យាងគឺប្រឆាំងនឹងកសាងនិងអភិឌ្ឍន៍ប្រទេស។
៩- វិនិយោគកូរ៉េខាងត្បូងនៅវៀតណាមមានទំហំទឹកប្រាក់៨០ពាន់លានដុល្លាហើយថ្នាក់ដឹកនាំវៀតណាមនៅតែអំពាវនាវឲ្យមានការបង្កើនវិនិយោគថែមទៀត = ចំណែកនៅកម្ពុជាខ្មែរនៅក្រៅប្រទេសចេះតែរារាំងមិនឲ្យមានវិនិយោគពីបរទេស?
១០- គណបក្សកាន់អំណាចមិនមានវិបត្តិអីទេព្រោះឈ្នះឆ្នោតរួចហើយ = មានវិបត្តិតែអតីតៈបក្សប្រឆាំងដែលចាញ់ឆ្នោតនិងបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរ ៕
ដោយ ៖ សិលា