ព័ត៌មានទាន់ហេតុការណ៍៖

រឿងដែលខ្វល់ខ្វាយនៅក្នុងដានជើងរបស់លោក Xi Jinping ៖ ឧស្សាហកម្មដែលមានលក្ខណៈពិសេសធ្វើឱ្យជនបទមានជីវភាពធូរធារ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី ១៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិ Aojiao ក្រុង Chencheng ស្រុក Dongshan ក្រុង Zhangzhou ខេត្ត Fujian ដើម្បីឈ្វេងយល់អំពីស្ថានភាពពាណិជ្ជកម្មនៃគ្រឿងសមុទ្រក្រៀមនិងផលិតផលនេសាទ ។ លោកបានថ្លែងថា អង្គការបក្សថ្នាក់ភូមិគួរតែដើរតួនាទីជាក្បាលរថភ្លើង ដឹកនាំអ្នកភូមិធ្វើការងារអំពីសមុទ្រឱ្យបានល្អ ហើយឆ្ពោះទៅមុខលើវិថីស្តារនិងអភិវឌ្ឍជនបទនិងមានវិបុលភាពរួម ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ភូមិ Aojiao នៅជាប់សមុទ្រទាំងបីទិស ប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិនេះបានរកឃើញវិធីសាស្ត្រថ្មី ដើម្បីអភិវឌ្ឍនិងពង្រឹងភូមិជាមួយនឹងសមុទ្រ ។ ការអភិវឌ្ឍនៃឧស្សាហកម្មដែលមានលក្ខណៈពិសេសបានបង្កើនប្រាក់ចំណូលរបស់អ្នកភូមិនិងបង្កើតជារូបរាងដ៏ស្រស់ស្អាតនៃភូមិ ។

 “គន្លឹះនៃការស្តារនិងអភិវឌ្ឍជនបទគឺស្ថិតនៅក្នុងការស្តាឧស្សាហកម្មរឡើងវិញ” នៅក្នុងកិច្ចប្រជុំនៃបក្សកុម្មុយនីស្តចិននិងការងារចុះត្រួតពិនិត្យ លោក Xi Jinping បានធ្វើការណែនាំសំខាន់ៗស្តីពីការអភិវឌ្ឍឧស្សាហកម្មដែលមានលក្ខណៈពិសេសជាច្រើនដង ដោយចង្អុលបង្ហាញទិសដៅសម្រាប់ស្ថានភាពថ្មីនៃការស្ដានិងអភិវឌ្ឍជនបទនិងការធ្វើទំនើបកម្មនៅជនបទ ។

នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងអំឡុងការចុះត្រួតពិនិត្យការងារនៅខេត្ត Gansu លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវពង្រឹងការការពារនិងការដាំដុះ កែលំអរបៀបបង្កបង្កើនផល បង្កើតរូបមន្តលក់ដូរថ្មី ធ្វើឱ្យឧស្សាហកម្មប្រភេទនេះកាន់តែធំ និងជំរុញមនុស្សកាន់តែច្រើន ដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នកភូមិ ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នៅពេលស្តាប់របាយការណ៍ការងាររបស់គណៈកម្មាធិការបក្សខេត្ត Shaanxi និងរដ្ឋាភិបាលខេត្ត លោក Xi Jinping បានគូសបញ្ជាក់ថា យើងគួរតែអភិវឌ្ឍយ៉ាងខ្លាំងក្លានូវឧស្សាហកម្មដែលមានលក្ខណៈពិសេសស្របតាមលក្ខខណ្ឌក្នុងតំបន់ ជំរុញការអភិវឌ្ឍសមាហរណកម្មនៃឧស្សាហកម្មទីមួយ ទីពីរនិងទីបីនៅជនបទដើម្បីបង្កើនមធ្យោបាយសម្រាប់ឱ្យកសិករបង្កើនប្រាក់ចំណូល ។

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២  លោក Xi Jinping បានលើកឡើងក្នុងអំឡុងពេលលោកចុះត្រួតពិនិត្យការងារនៅតំបន់ Xinjiang ថា ត្រូវអនុវត្តគោលនយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្ស ក្នុងការគាំទ្រដល់ការអភិវឌ្ឍក្រុមសាជីវកម្មផលិតកម្មនិងការស្ថាបនាស៊ីជាំង ដើរតួនាទីនៃឧត្តមភាពក្រុមសាជីវកម្ម ពង្រឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មនិងឧបករណ៍ អភិវឌ្ឍផលិតផលកសិកម្មដែលមានឧត្តមភាពនិងពង្រីកឧស្សាហកម្មដែលមានប្រៀបទៅតាមលក្ខខណ្ឌក្នុងតំបន់ ដើម្បីជំរុញវិស័យកសិកម្មនិងចញ្ចឹមសត្វអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងបៃតង ។

នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ លោក Xi Jinping បានគូសបញ្ជាក់ក្នុងអំឡុងពេលលោកចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័ត Ningxia ថា ភូមិភាគស្វយ័ត Ningxia ត្រូវរួមបញ្ចូលគ្នានូវការអភិវឌ្ឍនៃឧស្សាហកម្មស្រាទំពាំងបាយជូរជាមួយនឹងការពង្រឹងការគ្រប់គ្រងតំបន់ទំនាបលិចទឹកទន្លេលឿងនិងពង្រឹងការស្តារអេកូឡូស៊ី លើកកម្ពស់កម្រិតបច្ចេកទេស បង្កើនអត្ថន័យវប្បធម៌ ពង្រឹងការផ្សព្វផ្សាយ និងបង្កើតម៉ាកល្បីរបស់ខ្លួន កែលម្អតម្លៃបន្ថែម និងអត្ថប្រយោជន៍ចម្រុះ៕

ដោយ ៖ សិលា


ចែករំលែក៖