ព័ត៌មានទាន់ហេតុការណ៍៖

ចិញ្ចើមផ្លូវ និងផ្លូវថ្មើរជើងត្រូវប្រើប្រាស់សម្រាប់តែគោលបំណង ក្នុងការធ្វើចរាចរណ៍ដោយថ្មើរជើង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នៅរសៀលថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ចិញ្ចើមផ្លូវ និងផ្លូវថ្មើរជើងត្រូវប្រើប្រាស់សម្រាប់តែគោលបំណង ក្នុងការធ្វើចរាចរណ៍ដោយថ្មើរជើង។ 

ក្រសួង​សាធារណការ​ បានគូសបញ្ជាក់ថា​ យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រាទី២៩ បានចែងថា៖ មិនត្រូវចតរថយន្ត ឬយានជំនិះតាមដងផ្លូវ ចិញ្ចើមផ្លូវ និងផ្លូវសម្រាប់ថ្មើរជើង ខុសពីទីតាំងកំណត់ឡើយ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ និងងាយបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។

ជាមួយគ្នានោះ​ ក្រសួង​សាធារណការ​ ក៏បាន​អំពាវនាវ​សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងទីសាធារណៈ៕

ដោយ៖ តារា


ចែករំលែក៖