ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច ម៉ែន សំអន ៖ រណសិរ្សកម្ពុជា-ឡាវ ឯកភាពគ្នាចំនួន​៨ចំណុចលើ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិ កម្ពុជា និងបណ្ឌិត ស៊ិនឡៈវង់ ឃុតផៃធូត ប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្ស អភិវឌ្ឍន៍ជាតិឡាវអញ្ជើញជាអធិបតី ពិធីចុះអនុស្សរណ:យោគយល់គ្នា ស្តីពីកិច្ច សហប្រតិបត្តិការ ឆ្នាំ២០២៤-២០២៨ រវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និង រណសិរ្សអភិវឌ្ឍន៍ជាតិឡាវ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន លើកឡើងអំពីទំនាក់ទំនងការទូតកម្ពុជា-ឡាវ បានចាប់ ផ្តើមពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៥៦ ជាចំណងមិត្តភាពក្នុងភាព ជាអ្នកជិត ខាងល្អ និងមិត្តភាពជាប្រពៃណី ដែលទំនាក់ទំនងនេះត្រូវបានពង្រឹង និងពង្រីករហូតត្រូវ បានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅក្នុងឆ្នាំ ២០១៩។ 

ជាការឆ្លើយតប បណ្ឌិត ស៊ិនឡៈវង់ ឃុតផៃធូត ក៏បានចាប់អារម្មណ៍ចំពោះការ អភិវឌ្ឍន៍របស់កម្ពុជាយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់  សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការដឹកនាំដ៏វៀងវៃ របស់ សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ទន្ទឹមនឹងនោះផងដែរគណ:ប្រតិភូឡាវក៏សូមសិក្សារៀនសូត្រ និង ចែករំលែកបទពិសោធន៍ អំពីការពង្រឹង ឃុំ សង្កាត់ ពីកម្ពុជា។

ឯកឧត្តមបណ្ឌិត ក៏បានថ្លែង អំណរគុណ ភាគីកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូឡាវ ដែលបានមក បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

នៅក្នុងពិធីចុះអនុស្សរណ:យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤-២០២៨ រវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានឯកភាព ៨ចំណុចលើ អនុស្សរណ: យោគយល់គ្នា ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង៕

ដោយ៖ សូរិយា


ចែករំលែក៖