ភ្នំពេញ ៖ រថយន្ដមួយគ្រឿងបេីកដោយបុរសជាជនជាតិចិនម្នាក់បានបេីកត្រឡប់ក្រោយបួងចង្កូតមិនផុតក៏ជ្រុលទៅបុកម៉ូតូស្កូពីរួចបន្តបុករះចូលផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៤នៅតាមបណ្តោយផ្លូវភ្នំពេញ កែងភ្លើងស្តុប៩២ ដែលស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកេីតហេតុគេឃេីញរថយន្ដម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BP-8513 បេីកត្រឡប់ក្រោយក្នុងទិសដៅពីត្បូងទៅជេីង ដែលបេីកបរដោយបុរសជនជាតិចិនម្នាក់ និងស្រ្តីជនជាតិវៀតណាម២នាក់រួមដំណេីរជាមួយតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនយ៉ាងលឿន លុះបេីកមកដល់ចំណុចកេីតហេតុភ្លើងស្តុប៩២ រថយន្ដបង្កខាងលើបានបេីកត្រឡប់ក្រោយតែដោយសារបេីកលឿនពេកជាន់ហ្រ្វ័ងនឹងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកម៉ូតូស្គូពីមួយ គ្រឿងដែលម្ចាស់កំពុងចតចូលទៅទិញអី វ៉ាន់បណ្តាលឲ្យដួលរងការខូចខាតចំណែករថយន្តបង្កខាងលើបានជ្រុលទៅបុករះចូលផ្ទះលក់ចាប់ហួយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ គឺបុកទូលក់ទឹកក្រឡុកនិងលក់គ្រឿងសមុទ្រ ព្រមទាំងអីវ៉ាន់ចាប់ហួយ។
ប្រភពព័ត៌មានពីកន្លែងកើតបានបន្តទៀតថា ខណៈពេលមានគ្រោះថ្នាក់ភ្លាមៗម្ចាស់ផ្ទុះបានឃាត់អ្នកបេីកបររួមទាំងអ្នករួមដំណើរដែលបម្រុងគេចខ្លួនដេីម្បីឱ្យជួយសំរបសម្រួលសងថ្លៃការខូចខាត។
ក្រោយពេលកើតហេតុម្ចាស់រថយន្ដបង្កបានសងថ្លៃការខូចខាតផ្ទះលក់ចាប់ហួយចំនួន ៧០០០$(7ពាន់ដុល្លារ ) ចំណែកម៉ូតូម៉ាកស្គូពីវិញត្រូវបានភាគីរថយន្តបង្កសងចំនួន១ពាន់ប្រាំរយដុល្លារបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ