ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិនដាស់តឿនភាគីឥណ្ឌាឱ្យដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ដោយសមរម្យនិងមធ្យ័ត

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១៧ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា តៃវ៉ាន់បានប្រកាសដាក់ឱ្យដំណើរការទីស្នាក់ការនៅក្រុងMumbai ប្រទេសឥណ្ឌាជាផ្លូវការ ។ នេះជាទីស្នាក់ការទីបីដែលតៃវ៉ាន់បានបង្កើតនៅប្រទេសឥណ្ឌា ។ តើប្រទេសចិនមានមានការអធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនេះ ?

        គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បានថ្លែងថា នៅលើពិភពលោកមានប្រទេសចិនតែមួយ តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិនដែលមិនអាចក្តាប់ផ្តាច់បាន ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះករណីដែលប្រទេសដែលបានបង្កើតទំនាក់ទំននងការទូតជាមួយប្រទេសចិនធ្វើការប្រាស្រ័យទាក់ទងជាផ្លូវការជាមួយតៃវ៉ាន់ ទោះតាមទម្រង់ណាក៏ដោយ ក្នុងនោះក៏បូករួមទាំងការបង្កើតស្ថាប័នទៅវិញទៅមកផងដែរ ប្រទេសចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីឥណ្ឌារួចហើយ ។ ការគោរពគោលការណ៍ចិនតែមួយ ជាពាក្យសន្យាខាងនយោបាយយ៉ាង់ម៉ឺងម៉ាត់របស់ឥណ្ឌា ហើយក៏ជាមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិននិងឥណ្ឌាផងដែរ ។ ប្រទេសចិនដាស់តឿនឥណ្ឌាឱ្យគោរពពាក្យសន្យារបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ដោយសមរម្យនិងមធ្យ័ត មិនធ្វើការប្រាស្រ័យទាក់ទងផ្លូវការជាមួយតំបន់តៃវ៉ាន់ ទោះតាមទម្រង់ណាក៏ដោយ ក្នុងន័យកុំបង្កការរំខានដល់ដំណើរការកែលម្អទំនាក់ទំនងរវាងចិននិងឥណ្ឌា ៕

ដោយ ៖ សិលា


ចែករំលែក៖