ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនក្មេងទំនេីង០២ក្រុម ករណីវាយគ្នាទៅវិញទៅមក

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនក្មេងទំនេីង០២ក្រុម ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក)​ កាលពីម្សិលមិញនេះ​ នៅចំណុចវាលបែកចាន ស្ថិតនៅក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីបានទទួលពីពត៍មានពីប្រជាពលរដ្ឋ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះដល់កន្លែងកេីតហេតុ លុះដល់ម៉ោង០៧និង០០នាទីព្រឹក នៅថ្ងៃខែដដែល កម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនក្មេងទំនេីងទាំង០២ក្រុម បានចំនួន០៥នាក់៖

-ក្រុមទី០១៖

១.ឈ្មោះធឿន គុម្ភះ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង+ខេត្តបាត់ដំបង ។

២.ឈ្មោះណាត ចាន់ថង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុង+ខេត្តបាត់ដំបង ។

-ក្រុមទី០២៖

១.ឈ្មោះចេង លីហួ ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។

២.ឈ្មោះរុន រ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។

៣.ឈ្មោះចេង ឈុនហេង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរជនសង្ស័យទាំង០២ក្រុមខាងលើបានសារភាពថា បានធ្វេីសកម្មភាពយកកៅអីជ័រវាយទៅលេីគ្នាទៅវិញទៅមក ពិតប្រាកដមែន ។ មូលហេតុដោយសារ ទាស់សំដីគ្នា ។ វត្ថុតាងដកហូតបាន៖ ម៉ូតូចំនួន ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖