ព័ត៌មានទាន់ហេតុការណ៍៖

ផាកពិន័យយានយន្តល្មើសចំនួន ២៧៣គ្រឿងទៀត តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសក្នុង​រយៈពេល​១ថ្ងៃ​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៧៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៦៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៦១គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ១៣៥គ្រឿង និងម៉ូតូ ២១៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៧៣គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៧៧គ្រឿង និងម៉ូតូ ១៩៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៨ថ្ងៃ ពីថ្ងៃទី១-១៨ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៤,២២៣គ្រឿង, រថយន្តធំ ៧៩គ្រឿង, រថយន្តតូច ១,៦៨១គ្រឿង, ម៉ូតូ ២,៤៦៣គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,១១០គ្រឿង, រថយន្តធំ ៤៧គ្រឿង, រថយន្តតូច ១,០៩៨គ្រឿង និងម៉ូតូ ១,៩៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា


ចែករំលែក៖