ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការរៀបចំបង្កើតក្រុមហ៊ុនវដ្តប្រភពធនធានរបស់ចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  ពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ក្នុងពេលផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការរៀបចំបង្កើតក្រុមហ៊ុនវដ្តប្រភពធនធានរបស់ចិនថា ការរៀបចំបង្កើតក្រុមហ៊ុននេះជាការដាក់ចេញនូវសេចក្តីសម្រេចចិត្តខាងគោនយោបាយដ៏សំខាន់នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលផ្តោតសំខាន់ទៅលើការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធសេដ្ឋកិច្ចដែលអភិវឌ្ឍដោយបៃតង កាបូនទាបនិងវិលជុំនិងជំរុញការកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយគ្រប់ជ្រុងជ្រោយ ។ 

គេហទំព័រ «CCFR China state-controlled media » ថា ៖ ក្រុមហ៊ុនវដ្តប្រភពធនធានរបស់ចិនត្រូវអនុវត្តតាមគំនិតអភិវឌ្ឍន៍ថ្មីដោយពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ អនុវត្តជាក់ស្តែងនិងស៊ីជម្រៅនូវយុទ្ធសាស្ត្រសន្សំសំចៃដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់ការប្រើប្រាស់បែបវិលជុំ ដែលប្រែក្លាយសំណល់ទៅជារបស់មានប្រយោជន៍ ជំរុញការលើកកម្ពស់ជាបន្តបន្ទាប់នូវគុណភាពនិងវដ្តសេដ្ឋកិច្ចជាតិ ដើម្បីរួមចំណែកជាវិជ្ជមានក្នុងការជំរុញការកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុដ៏មហិមាស្តីពីការស្តារប្រជាជាតិឡើងវិញដោយគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕

ដោយ ៖ សិលា


ចែករំលែក៖