នៅទីក្រុងចឹងចូវ ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាជួបសំណេះសំណាលជាមួយប្អូនៗក្រុមកីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា មុននឹងចេញទៅសម្តែងក្បាច់គុន និងការប្រកួតក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ។
សូមបញ្ជាក់ថា ៖ រសៀលថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបសំណេះសំណាលជាមួយប្អូនៗក្រុមកីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា ចំនួន ១២នាក់ មុននឹងចេញទៅសម្តែងក្បាច់គុន និងការប្រកួតក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើដល់ប្អូនទាំងអស់គ្នាសូមថែរក្សាសុខភាពឱ្យបានល្អ និងត្រៀមខ្លួននៅក្នុងការបញ្ចេញសមត្ថភាពការសម្តែងក្បាច់គុណល្បុក្កតោជូនដល់ភ្ញៀវអន្តរជាតិដែលមកពី ៥៦ប្រទេស និងមានអ្នកចូលរួមប្រមាណ ១២០០នាក់ ដែលជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕
ប្រភព ៖ «CCFR China state-controlled media »