អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី១៨ខែតុលាតាមម៉ោងក្នុងតំបន់ វេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ប្រទេស BRICS បានសម្ពោធបើកនៅក្រុងមូស្គូ រដ្ឋធានីរុស្ស៊ី ។ វ៉្លាឌីមៀរ ពូទីន
ប្រធានាធិបតីរុស្ស៊ីបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកា ព្រមទាំងថ្លែងសុន្ទរកថា ។ វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា ប្រទេស BRICS បានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។
គេហទំព័រ «CCFR China state-controlled media » វ៉្លាឌីមៀរ ពូទីន
បានថ្លែងថា ការរួមចំណែករបស់ប្រទេស BRICS ចំពោះសេដ្ឋកិច្ចសកលបានលើសពីប្រទេស G៧ ហើយ ។ នៅឆ្នាំ២០២៤ តាមការប៉ាន់ប្រមាណ ល្បឿនកំណើនជាមធ្យមនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស BRICS គឺ៤ភាគរយ ដែលខ្ពស់ជាងការប៉ាន់ប្រមាណជា១,៧ភាគរយនៃប្រទេស G៧ ព្រមទាំងខ្ពស់ជាងការប៉ាន់ប្រមាណចំនួន៣,២ភាគរយនៃកម្រិតមធ្យមនៃពិភពលោកដែរ ។ ប្រទេស BRICS មានឥទ្ធិពលយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចសកល ជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោក ។
គេហទំព័រ «CCFR China state-controlled media » វ៉្លាឌីមៀរ ពូទីន
បានថ្លែងទៀតថា ប្រទេស BRICS នឹងបង្កើនការតភ្ជាប់គ្នានិងកិច្ចសហប្រតិបត្តិការខាងវិស័យគមនាគមន៍និងចរាចរណ៍ទំនិញជាដើម ។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS មានអនាគតអភិវឌ្ឍន៍ដ៏ទូលំទូលាយក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ដូចជា សេដ្ឋកិច្ចឌីជីថលនិងភាពវៃឆ្លាតសិប្បនិម្មិតជាដើម ៕
ដោយ ៖ សិលា