ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Prabowo Subianto ដែលបានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ី

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖នៅថ្ងៃទី ២០ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតជូនចំពោះលោក Prabowo Subianto ដើម្បីសម្តែងការអបអរសាទរចំពោះរូបលោកដែលបានឡើងកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ី ។

    គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ចិននិងឥណ្ឌូណេស៊ីគឺជាប្រទេសជិតខាងមេត្រីភាពជាប្រពៃណី ។ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបន្តត្រូវបានលើកកម្ពស់ជាលំដាប់ ដែលបានឈានចូលដំណាក់កាលថ្មីនៃការរួមគ្នាកសាងសហគមន៍រួមវាសនា ។ គេហទំព័រ «CCFR China state-controlled media » ថា ៖ ឆ្នាំក្រោយគឺជាខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងឥណ្ឌូណេស៊ីដែលនឹងផ្តល់ឱកាសថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ។ ខ្ញុំរីករាយរក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្តយ៉ាងជិតស្និទ្ធជាមួយលោកប្រធានាធិបតី Prabowo Subianto ដើម្បីដឹកនាំកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងឥណ្ឌូណេស៊ីឱ្យឡើងដល់កម្រិតថ្មីទៀតជាបន្តបន្ទាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖