ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងប៉ៃលិន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់បយ៉ាខា ចុះល្បាតក្នុងមូលដ្ឋានសង្កាត់បយ៉ាខា ល្បាតដល់ចំណុចផ្លូវជាតិលេខ១០ចាស់ ស្ថិតនៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏ប្រទះឃេីញក្រុមជនសង្ស័យកំពុងដឹកម៉ាសុីនបូមទឹក , ភ្លាមនោះកម្លាំងជំនាញបាន បង្ក្រាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោស ចំនួន០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដូចខាងក្រោម៖
ទី១-ជនសង្ស័យឈ្មោះ រ៉េន វ៉ាឃីម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។
ទី២-ជនសង្ស័យឈ្មោះ រ៉ាត់ សុភា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។
សមត្ថកិច្ចជំនាញក្រុងបានបន្តថា ចំណែកជនរងគ្រោះទាំង០២នាក់ ដែលបានបាត់ម៉ាសុីនបូមទឹក បាននាំគ្នាមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន មានឈ្មោះដូចខាងក្រោម៖
១-ជនរងគ្រោះឈ្មោះ យ៉ង តាត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
-បាត់ម៉ាសុីនបូមទឹក ចំនួន០១គ្រឿង។
២-ជនរងគ្រោះឈ្មោះ មឿន ម៉ន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
-បាត់ម៉ាស៊ីនបូមទឹក ចំនួន០១គ្រឿង។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីកម្លាំងជំនាញបានឃាត់ខ្លួនរួចក៏បាននាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីសាកសួរ ។
ក្រោយធ្វើការសាកសួរ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ាសុីនបូមទឹក របស់ជនរងគ្រោះទាំង០២នាក់ ពិតប្រាកដមែន។
បន្ទាប់ពីសមត្តកិច្ចជំនាញបានសួរនាំរួចជនសង្ស័យបានឆ្លើយថា ក្រុមរបស់ខ្លួនបានធ្វើសកម្មភាពលួចនៅក្នុងមូលដ្ឋានសង្កាត់បយ៉ាខា ចំនួន០៦លេីកហេីយ។
-វត្ថុតាងដកហូតសរុបរួមមាន៖
១-ម៉ូតូរុឺម៉ក ចំនួន០១គ្រឿង
២-ម៉ាស៊ីនបូមទឹក ចំនួន០១គ្រឿង។
-យោង៖ពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់។
-ករណីខាងលើនេះ លោកអធិការក្រុងបានស្នើសុំយោបល់លោកស្នងការ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីច្បាប់ ៕
ដោយ៖ ស សារ៉េត