ព័ត៌មានទាន់ហេតុការណ៍៖

គួរធ្វើអំពើល្អទាំងអស់គ្នា! បងប្អូន​ប្រជាពលរដ្ឋ​អ្នកបាត់ដំបង​ បើរើសបានទូរស័ព្ទដៃម៉ាកIPho​ne 13 របស់​ស្រ្តី​ជនជាតិអាឡឺម៉ង់​ សូមប្រគល់ជូនគាត់វិញ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ តាមរបាយការណ៍របស់ការិយាល័យនគរបាលទេសចរណ៍​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​ កាលពីថ្ងៃទី២១​ ខែតុលា​ ឆ្នាំ​២០២៤​ វេលាម៉ោង០១​ និង​៣០​នាទីរសៀល​ មានករណីជនជាតិអាឡឺម៉ង់​ឈ្មោះ​ An na Help ភេទស្រី​ បានជ្រុះបាត់ទូរស័ព្ទដៃម៉ាកIPho​ne 13 (មានស្រោមទូរស័ព្ទដូចរូបភាព)​ ខណៈពេលគាត់ធ្វើដំណើរតាមផ្លូវផ្ទះសំណាក់ The Lux Villa រួច​បត់កែងតាមសណ្ឋាគារ Jasmine​។ 

គាត់ដឹងថាទូរស័ព្ទនោះបានជ្រុះបាត់នៅពេលគាត់ឆ្លងកាត់ទៅដល់ពេទ្យពរពីរក្នុងក្រុងបាត់ដំបង ហើយពេលដឹងថាបាត់ជនបរទេសបានមកប្តឹងនៅការិយា​ល័យនគរបាលទេសចរណ៍​ នៃស្នងការដ្ឋា​ននគរបាលខេត្តបាត់ដំបង ដើម្បីជួយស្វែងរកទូរស័ព្ទគាត់ដែលបាត់នោះ។

ដូច្នេះបើបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត​បាត់ដំបងបាន ប្រទះឃេីញទូរស័ព្ទដូចខាងលេី​ សូមមេត្តានាំយកមកប្រគល់ជូនសមត្ថកិច្ចនៅការិយា​ល័យនគរបាលទេសចរណ៍​ នៃស្នងការដ្ឋា​ន នគរ​បាលខេត្តបាត់ដំបងឬទំនាក់ទំនងលេខទូរស័ព្ទ​ 012 503 836​ / 095 711 666 ត្បិតទូរស័ព្ទ របស់គាត់មានផ្ទុកទិន្នន័យនិង រូបភាពច្រើន ដែលគាត់ចាំបាច់ក្នុងការប្រើប្រាស់ សូមអរគុណ! ៕

ដោយ​៖ តារា​


ចែករំលែក៖