ភ្នំពេញ៖ ទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងគណៈបញ្ជាការខណ្ឌមានជ័យចុះបង្ក្រាបនឹងឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ដកហូតសម្ភារៈមួយចំនួន។
ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៉ីសងខាងលេីនេះបានធ្វេីឡេីងកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ដោយទទួលព័ត៌មានសម្ងាត់ពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងខាងលេីបានលួចបេីកល្បែងស៉ីសងដោយខុសច្បាប់ទេីបកម្លាំងអាជ្ញាធរចុះស៊ើបអង្កេតស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាបជាក់ស្តែងតែម្តង។
ក្នុងរង្វង់ប្រតិបត្តិការខាងលេីកម្លាំងអាជ្ញាធរ ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ក្នុងនោះស្រី២នាក់ នឹងដកហូតកុំព្យូទ័រចំនួន១០គ្រឿង យកទៅរក្សាទុករង់ចាំចាត់ការតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ