ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហាញពីលំដាប់សិទ្ធិអាទិភាពមានដូចម្ដេចខ្លះ?
ក្រសួងសាធារណការ បានគូសបញ្ជាក់ថា យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៦ បានចែងលំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់ដូចតទៅ៖
១- ផ្លាកសញ្ញាចរាចរណ៍មានសិទ្ធិអាទិភាពលើបទប្បញ្ញត្តិចរាចរណ៍។
២- ភ្លើងសញ្ញាចរាចរណ៍មានសិទ្ធិអាទិភាពលើផ្លាកសញ្ញាចរាចរណ៍។
៣-សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ។
បន្ថែមពីនេះ ក្រសួង ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវ៕
ដោយ៖ តារា