ភ្នំពេញ ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប ទីតាំងលួចបើកលេងល្បែងសុីសងតាមអនឡាញមួយកន្លែងដកហូតយកសម្ភារៈ ឃាត់នាំស្ត្រី២នាក់ ទៅធ្វើការអប់រំ ។
ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមអាជ្ញាធរបានឱ្យដឹងថា បន្ទាប់ពីទទួលបាននូវសភាពការណ៍ក្នុងមូលដ្ឋាន ទីតាំងខាងលើលួចបើកលេងល្បែងសុីសងតាមអនឡាញ ឆ្នោតឡូតូ ជល់មាន់ ទើបនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ កម្លាំងអាជ្ញាធរខណ្ឌ ចុះទៅពិនិត្យជាក់ស្តែង ឃាត់ខ្លួនស្ត្រីម្ចាស់ទីតាំង២នាក់ និងដកហូតសម្ភារៈ មួយចំនួន ។
ស្ត្រីម្ចាស់ទីតាំង២នាក់ ត្រូវបានប្រគល់ឱ្យនគរបាលនាំយកទៅធ្វើការអប់រំនៅប៉ុស្តិ៍ រីឯសម្ភារៈដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌ ៕
ដោយ៖សុខាសែនជ័យ