ខេត្តកណ្តាល ៖ ក្រោមការបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នគរបាលស្រុក ពញាឮខេត្តកណ្តាល បង្ក្រាបបានជនល្មើ់សជនជាតិ KAZA KHSTAN ៣នាក់ សង្ស័យករណីចាប់ជម្រិត ។
សូមបញ្ជាក់ថា ៖ ថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី២២ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៥ និង ៣៦នាទីរសៀល លោក វរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុក ពញាឮ បានទទួលព័ត៌មានតាមរយៈលេខ ទូរសព្ទ័ 010 586 948 ជាអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្ត កំពង់ស្ពឺ ថា៖ មានជនជាតិ ចិន កំពុងចាប់ជំរិតមនុស្សនៅចំណុច ក្បែរ អាហារដ្ឋាន យីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិ ចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក អធិការ បានបញ្ជាអោយកម្លាំងផ្នែកជំនាញ សហការជាមួយ កម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ បានឃើញរថយន្ត ចំនួន ០២គ្រឿង ម៉ាក ALPHARD ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX- 9081 ចំនួន ០១គ្រឿង និង ម៉ាក ALPHARD ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ- 7571 កំពុងឈប់ចតនៅក្នុងឃ្លាំងទុកចោល ក្បែរផ្លូវជាតិលេខ ៥ និង បានឃើញមនុស្សរត់ចេញពីក្នុងរថយន្ត ចំនួន ០៣នាក់ រត់សំដៅទៅវាលស្រែខាងត្បួងកន្លែងកើតហេតុ បន្ទាប់មកកម្លាំងជំនាញបានចូលទៅពិនិត្យក្នុងរថយន្ត បានឃើញជនរងគ្រោះ ចំនួន ០២ នាក់៖
១- ឈ្មោះ នូ នុងគ័ង ភេទ ប្រុស ជនជាតិ ចិន ឆ្នាំកំណើត ១៩៩៨ បច្ចុប្បន្នស្នាក់នៅក្នុង កាស៊ីណូលីម៉ាកាវ ខេត្ត ស្វាយរៀង ( កំពុងអង្គុយក្នុងឡាន ពណ៌ ស ស្ថានភាព ដៃ ជាប់ខ្នោះ ចងភ្ជាប់និងដៃកាន់ក្នុងឡាន និង ជើងទាំង០២ជាប់ចំណង)
២-ឈ្មោះ ម៉ៅ ភក្តី ហៅ ភ័ក្ត្រ ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកបើកបរ មានទីលំនៅភូមិ ស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ( អង្គុយក្នុងរថយន្តក្នុងស្ថានភាព ដៃជាប់ខ្នោះ) ។
សមត្ថកិច្ចបន្តថា ៖ ក្នុងនោះកម្លាំងនគរបាលស្រុកពញាឮ មួយចំនួន បានតាមស្វែងរកជនសង្ស័យ ។ បន្ទាប់មកកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ ដែលបានរត់ចេញពីរថយន្ត បានចំនួន ០៣នាក់ រួមមាន៖
១- ឈ្មោះ AMANBEK ZHAIDER ភេទ ប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN កាន់ Passport លេខ N14980188
២-ឈ្មោះ MUZBOLAT ភេទ ប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិ KAZAKHSTAN កាន់ Passport លេខ N 12705569
៣-ឈ្មោះ AMAN SYRLYBAY ភេទ ប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN កាន់ Passport គ្មាន។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាជាប្រចាំ ឱ្យកម្លាំងជំនាញការិយាល័យនិង មានអ្វីប្លែក លោកឱ្យសុំគោលការណ៍អនុវត្តន៍បន្តតាមនីតិវិធី ប្រកបដោយការទទួលខុសត្រូវ ៕
ដោយ ៖ សិលា