ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនរេទៅបុកខឿនផ្លូវដួលបាក់កស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជ្រុលទៅបុកខឿនផ្លូវកាលពីវេលាម៉ោង ៤៖៤០នាទីទៀបភ្លឺថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មានប្រជាពលរដ្ឋរាយការណ៍ថា មានមនុស្សប្រុសម្នាក់បានដេកនៅកណ្ដាលផ្លូវ និងមានម៉ូតូមួយគ្រឿងម៉ាក​ហុងដា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខក្រចេះ​ 1B- 4776 ភ្លាមៗនោះសមត្ថកិច្ចជំនាញបានចេញមកទីតាំងកើតហេតុ ដោយពិនិត្យឃើញថា បុរសខាងលើបានស្លាប់បាត់បង់អាយុជីវិតបាត់ទៅហើយ ដោយសារតែជិះម៉ូតូបុកខឿនផ្លូវបណ្ដាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។ ចំពោះអត្តសញ្ញាណរបស់ជនរងគ្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារ ។ 

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វាបានធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុក និងប្រគល់សពអោយគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖