ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​តូយ៉ូតា​ព្រូស​បើក​បុក​ខឿន​ថ្ម​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​ ​សមត្ថកិច្ច​មិន​ឃាត់​បែរជា​ឱ្យរថយន្ត​ទៅ​បាត់​

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្ត​តូយ៉ូតា​ព្រូស​មួយ​គ្រឿង​បើក​លឿនជ្រុលបុកឡេីងខឿន​​ចិញ្ចើម​ផ្លូវ​ គងជាប់រងការខូចខាតខណៈសមត្ថកិច្ចទៅដល់មិនឃាត់បែរជាឱ្យរថយន្តបង្កបេីកចេញទៅបាត់​ដោយមិនដឹងមូលហេតុ​កាល​ពី​វេលាម៉ោង​ ១០និង​៣០នាទី​យប់​ថ្ងៃ​ទី​២៣ខែ​តុលា​ឆ្នាំ​២០២៤​  នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​គល់​ស្ពាន​អាកាស​ជម្ពូវ័ន​ ដែល​ស្ថិត​នៅ​សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាតូយ៉ូតា​ ព្រូសពណ៌ផ្សែងបារី​ ពាក់ស្លាកលេខភ្នំពេញ2AK 5990 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតឡេីងខឿន​ គងជាប់ទៅមុខលែងរួចរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ​ រួចក៏ឱ្យរថយន្តបេីកចេញទៅដោយមិនឃាត់នោះទេតេីមកពីហេតុអ្វី​ ឬមួយក៏សមត្ថកិច្ចធ្វេីការចរចាជាមួយម្ចាស់រថយន្តរួចហេីយទេីបបណ្តោយឱ្យបេីកចេញទៅយ៉ាងស្រួលបែបនេះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖