ភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ដោយ សារសម្តេចរំភើបចិត្តជាខ្លាំងចំពោះផ្ទាំង គំនូរដែលគូរ និងរៀបចំដោយកុមារនៅអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ ឬហៅកាត់ថា H.H.C ។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោនាយក រដ្ឋមន្ត្រីចេញផ្សាយឱ្យដឹង ។
តាមរយៈផ្ទាំងគំនូរនោះយើងសង្កេតឃើញមានរូបសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអង្គុយជិតគ្នា ព្រមទាំងមានកុមារប្រុសស្រីអង្គុយលើ រទេះរុញលើកដៃសំពះ និងមានពាក្យពេចន៍ ជូនពរជាច្រើនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។
គួរកត់សម្គាល់ផងដែរថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងទទួលបានការគោរពជូនពរចេញពីបេះដូងបងប្អូនប្រជាពលរដ្ឋ យុវជន និង កុមារជាច្រើន ដែលសម្ដេចទាំងទ្វេបានជួបសាកសួរសុខទុក្ខពួកគេដោយផ្ទាល់នាពេលកន្លងមក៕ ហេង សូរិយា
សូមអានបន្តទៀត ៖ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធរកស៊ីថ្នាំញៀនបញ្ជូនទៅតុលាការ