តើឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្ទះរបស់ពួកគាត់ម៉េចទៅ បើអស់លោក អាជ្ញាធរមូលដ្ឋានធ្វើតែរបៀបហ្នឹង! សូមលោកចៅសង្កាត់ទួលសង្កែ ក៏ដូចជាថ្នាក់ដឹក នាំខណ្ឌឫស្សីកែវមេត្តាជួយចុះមកពិនិត្យមើលផង នៅផ្លូវលំបញ្ឈិតមុខវត្តទួលសង្កែ ស្ថិតក្នុងក្រុមទី៥ ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ(សូមមើលរូប)។
ប្រព័ន្ធលូ ផ្លូវ គឺពិតជាសំខាន់សម្រាប់មូលដ្ឋាន សហគមន៍ ក្នុងការបញ្ជៀសទឹកពី តំបន់មួយទៅតំបន់មួយ ការពារមិនឲ្យលិចលង់ទ្រព្យរបស់ផ្សេងៗរបស់ប្រជាពលរដ្ឋ តែក៏ត្រូវគិតពីផលប៉ះពាល់ និងដំណោះស្រាយជូនពលរដ្ឋជាមុនសិនដែរ។
យ៉ាងណាមិញមុនបើកការដ្ឋានធ្វើលូនេះ អាជ្ញាធរមូលដ្ឋានគួរតែជម្រាបជូនដំណឹង ដល់ពលរដ្ឋជាមុន ឬក៏ពន្លឿនការធ្វើលូ ឬក៏អាចរកផ្លូវវាងបណ្តោះអាសន្នងាយស្រួល បងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបរបរទទួលទានប្រចាំថ្ងៃបានស្រួល។
ប្រជាពលលរដ្ឋមួយចំនួនធំភូមិខាងលើមានការរអ៊ូរទាំចំពោះសកម្មភាពរយីករយាក យឺតយ៉ាវក្នុងការធ្វើលូនេះ ថ្ងៃណាចង់ធ្វើក៏ធ្វើចង់មិនធ្វើក៏អត់ ហាក់ដូចជាប៉កល្វើយ មិនគិតគូរ ពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើយទាំងនេះនៅមិនទាន់គិតពីគំនរសំរាមស្អុយគគ្រុកជាច្រើនកន្លែងទៀតក៏អាជ្ញាធរមូលដ្ឋានមិនជួយគិតគូរដែរ។
ជាចុងក្រោយប្រជាពលរដ្ឋរស់នៅម្តុំនោះសំណូមពរដល់ថ្នាក់ដឹកនាំសង្កាត់ ក៏ដូច ជាអាជ្ញាធរខណ្ឌមេត្តាមានវិធានការដោះស្រាយជូនប្រជាពលរដ្ឋផង មិនត្រូវបណ្តែត បណ្តោយយ៉ាងដូច្នេះទេ ៕ ពីប្រជាពលរដ្ឋភូមិទួលសង្កែ