ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ៖ យើងត្រូវតែកសាង “BRICSប្រកបដោយមានអរិយធម៌មនុស្សជាតិ” ធ្វើជាអ្នកផ្តួចផ្តើមនៃការដែល អរិយធម៌ខុសគ្នារួមរស់ដោយសុខដុមរមនា

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្រឹកថ្ងៃទី២៣ ខែតុលា តាមម៉ោងក្នុងតំបន់ លោកXi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលBRICSលើកទី១៦ ហើយបញ្ចេញមតិយោបល់សំខាន់ៗស្តីពីការអភិវឌ្ឍនៃBRICSនៅពេលអនាគត។

    គេហទំព័រ «CCFR China state-controlled media » លោកXi Jinpingបានលើកឡើងថា យើងត្រូវតែកសាង “BRICSប្រកបដោយមានអរិយធម៍មនុស្សជាតិ” ធ្វើជាអ្នកផ្តួចផ្តើមនៃការដែលអរិយធម៌ខុសគ្នារួមរស់ដោយសុខដុមរមនា បង្កើនការផ្លាស់ប្តូរបទពិសោធន៍ផ្នែកអភិបាលកិច្ច ផ្តួចផ្តើមអរិយធម៌ខុសគ្នារួមរស់ដោយសុខដុមរមនានិងមានភាពបរិយាប័ន្ន។គំនិតផ្តួចផ្តើមស្តីពីសហប្រតិបត្តិការផ្នែកអប់រំឌីជីថលនៃBRICSដែលលើកឡើងដោយភាគីចិនបានចាប់ដំណេីរការ  នឹងអនុវត្តផែនការកសាងសមត្ថភាពផ្នែកអប់រំឌីជីថលនៃBRICS ដែលនឹងសាងសង់មជ្ឈមណ្ឌលសិក្សានៅបរទេសចំនួន១០ក្នុងប្រទេសBRICS ដេីម្បីផ្តល់ឱកាសបណ្តុះបណ្តាលសម្រាប់អ្នកគ្រប់គ្រងផ្នែកអប់រំ គ្រូបង្រៀននិងសិស្សចំនួន១០០០នាក់៕

ដោយ ៖ សិលា


ចែករំលែក៖