ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសុក្រទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ត្រួសៗអំពីតម្លៃ និងនីតិវិធីការផ្ទេរកម្មសិទ្ធិរថយន្ត។
*ការផ្ទេរកម្មសិទ្ធិក្នុងរាធានី-ខេត្ត
• រថយន្តធុនតូច ឬធុនស្រាល តម្លៃ ៤៨ ០០០ រៀល
• រថយន្តធុនធំ ឬធុនធ្ងន់ តម្លៃ ៦៧ ០០០ រៀល
*ការផ្ទេរកម្មសិទ្ធិឆ្លងរាធានី-ខេត្ត
• រថយន្តធុនតូច ឬធុនស្រាល តម្លៃ ១០១ ០០០ រៀល
• រថយន្តធុនធំ ឬធុនធ្ងន់ តម្លៃ ១២៥ ០០០ រៀល
*តម្លៃនេះមិនរួមបញ្ជូលថ្លៃពន្ធប្រថាប់ត្រា ៤% ឡើយ(ពន្ធដារ)
::ឯកសារតម្រូវសម្រាប់ការផ្ទេរកម្មសិទ្ធិរួមមាន៖
-ពាក្យសុំផ្ទេរកម្មសិទ្ធិ(មានផ្ដល់ជូននៅទីតាំងផ្ដល់សេវា) ដែលមានបិតកាល់លេខតួ ឬលេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត)
-លិខិតទិញលក់
-បណ្ណសម្គាល់យានយន្តច្បាប់ដើម និងផ្លាកលេខសម្គាល់យានជំនិះ(ករណីឆ្លងរាជធានី-ខេត្ត)
-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(មានសុពលភាព)
-កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល (ក្នុងករណីមិនមានម្ចាស់ដើម)
-អត្តសញ្ញាណប័ណ្ណរបស់ភាគីទាំងអ្នកលក់ និងអ្នកទិញ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរសមត្ថកិច្ច)។ ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275៕
ដោយ៖ តារា