ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូនិងទូរស័ព្ទយកទៅបញ្ចាំ)

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួននាំទៅប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនិតិវិធី​ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូនិងទូរស័ព្ទយកទៅបញ្ចាំ)។ 

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង២០និង០០នាទីយប់ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០២៤ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនសង្ស័យ​ ឈ្មោះ លន់ វាសនាភេទប្រុសអាយុ៣៥ឆ្នាំមុខរបរ ជាងដេរស្នាក់នៅផ្ទះលេខ១០ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោម ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។

ជនរងគ្រោះ​ ឈ្មោះ វ៉ាន សុភារីភេទស្រីអាយុ៤០ឆ្នាំមុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១០ ភូមិត្រពាំងថ្លឹ៤ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

សម្ភារៈបាត់បង់: ម៉ូតូ០១គ្រឿងម៉ាកHONDA TODAYពណ៌ទឹកប្រាក់ស្លាកលេខភ្នំពេញ 1HE-8513សេរីឆ្នាំ2011 / ទូរស័ព្ទ០១គ្រឿងម៉ាកSAMSUNG។ 

សមត្ថកិច្ចបានឱ្យដឹងថា​ នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២៤វេលាម៉ោង១៦និង០០នាទីជនរងគ្រោះកំពុងតែហូប បាយនៅក្នុងផ្ទះលេខ១០ ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេល នោះជនសង្ស័យដែលត្រូវជាកូនជាងបានខ្ចីម៉ូតូ០១គ្រឿងម៉ាកHONDA TODAYពណ៌ ទឹកប្រាក់ស្លាកលេខភ្នំពេញ1HE-8513ស៊េរីឆ្នាំ2011និងទូរស័ព្ទ០១គ្រឿងម៉ាកSAMSUNG ដោយប្រាប់ជនរងគ្រោះថាយកឥវ៉ាន់ទៅឲ្យភ្ញៀវនិងដើររកភ្ញៀវបន្ត​  ហើយជនរងគ្រោះក៏ បានឲ្យម៉ូតូនិងទូរស័ព្ទទៅជនសង្ស័យដែលស្ថិតនៅទីតាំងខាងលើ​ បន្ទាប់​មកជនសង្ស័យបានជិះម៉ូតូចេញទៅបាត់មិនឃើញ ត្រឡប់មកវិញ។   ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ រហូតមកដល់ថ្ងៃទី ២៤ខែតុលាឆ្នាំ២០២៤វេលាម៉ោង២០និង០០នាទីជនសង្ស័យបានត្រឡប់មកផ្ទះវិញហើយជនរងគ្រោះនិងគ្រួសារ ឃើញបានឃាត់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១សួរនាំ ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយ សារភាពថាខ្លួនពិតជាបានខ្ចីម៉ូតូនិងទូរស័ព្ទពីជនរងគ្រោះហើយយកទៅបញ្ចាំពិតមែន។ 

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវបានសមត្ថកិច្ចក សាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវីធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖