ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងវរសេនាតូចការពារព្រំដែនគោក៨៩១សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែតសម្អាតបរិស្ថាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចូលរួមយុទ្ធនាការអប់រំផ្សព្វផ្សាយ ធ្វើអនាម័យ បរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីសួនសម្ដេចតេជោឈ្ន=ឈ្នះ រហូតដល់រង្វង់មូល៥៨ នៅក្នុងក្រុងប៉ោយប៉ែតនៅព្រឹកម៉ោង០៧និង៣០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។ សមត្ថកិច្ចប្រាប់ថា ដោយអនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានចាត់តាំងកម្លាំងក្រោមឱវាទចំនួន២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី អៀ ទ្រី មេបញ្ជាការរង នៃវរសេនាតូចលេខ៨៨១ ដឹកនាំកម្លាំងចូលរួមយុទ្ធនាការ អប់រំផ្សព្វផ្សាយ អនាម័យ បរិស្ថាន ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត ការទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ក្នុងន័យអនាម័យស្អាត បរិស្ថានល្អ ។ ទីកន្លែងៈប្រារព្ធពិធី សួនតេជោឈ្នះ=ឈ្នះ ក្រោមអធិបតីភាព លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត។

សូមបញ្ជាក់ផងដែរថាៈក្នុងនោះមានកម្លាំងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ,និងមន្ត្រីសាលាក្រុងប៉ោយប៉ែត កម្លាំងសង្កាត់និមិត្ត កម្លាំងសង្កាត់អូរឬស្សី.សិស្សសាលាមជ្ឈមណ្ឌលអន្តរជាតិណ័វេស្ទ រួមទាំងកងកម្លាំងសមត្ថកិច្ចចម្រុះ ទាំងអ្នកចូលរួមជាច្រើនរូបទៀតធ្វើអនាម័យ បរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីសួនសម្ដេចតេជោឈ្នះ=ឈ្នះ រហូតដល់រង្វង់មូល៥៨ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ៕

ដោយ៖ វណ្ណា


ចែករំលែក៖