ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹក PSG ប្រាប់កីឡាករកុំឱ្យព្រួយបារម្ភពេលប៉ះ Marseille រាត្រីនេះ

ចែករំលែក៖

គ្រូបង្វឹក PSG លោក Luis Enrique បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុម Paris St Germain នឹងមិនត្រូវការការលើកទឹកចិត្តណាមួយឡើយ នៅពេលដែលពួកគេប្រកួតជាមួយនឹងគូប្រជែង Olympique de Marseille ប៉ុន្តែកីឡាករត្រូវតែរក្សាអារម្មណ៍ល្អ និងកុំមានការបារម្ភដែលសន្យាថានឹងមានការជួបគ្នាក្នុងក្របខ័ណ្ឌ Ligue 1 ដែលមានកម្រិតខ្ពស់នៅរាត្រីនេះ។

ការប្រកួតដែលគេដាក់ឈ្មោះថា ‘Le Classique’ ជាការប្រកួតនៅថ្ងៃអាទិត្យរវាងក្លិបដែលជោគជ័យបំផុតទាំង២របស់ប្រទេសបារាំងនឹងឃើញក្រុមម្ចាស់ជើងឯក និងក្រុមនាំមុខក្នុងលីក PSG យកឈ្នះលើក្រុមចំណាត់ថ្នាក់លេខ៣ Marseille ដែលត្រូវបានដឹកនាំដោយអតីតកីឡាករអ៊ីតាលីលោក Roberto De Zerbi និងឈរ៣ពិន្ទុតាមពីក្រោយ។

បន្ទាប់ពីការប្រកួតចំនួន៨ក្នុង Ligue 1 ក្រុម PSG មិនចាញ់ឡើយក្នុងការប្រកួតនៅកីឡដ្ឋាន Stade Velodrome របស់ Marseille ប៉ុន្តែលោក Luis Enrique បាននិយាយថា ទម្រង់លេងកម្រមានសារៈសំខាន់នៅក្នុងការប្រកួតដែលអារម្មណ៍តែងតែកំណត់លទ្ធផល។

លោកថា “ជាមួយនឹងការប្រកួតប្រភេទនេះ វាមិនមានបញ្ហាអ្វីដែលអ្នកបានធ្វើពីមុនមកនោះទេ មានភាពតានតឹងខ្លាំង។ ខ្ញុំពេញចិត្តខ្លាំងណាស់ ពួកយើងលេងបានល្អណាស់នៅ Champions League ប្រកួតជាមួយ PSV Eindhoven ក្នុងលទ្ធផល ១-១។ ខ្ញុំមានសុទិដ្ឋិនិយមខ្លាំងចំពោះអ្វីដែលខ្ញុំកំពុងមើលឃើញ។ ការប្រកួតវ៉ុលខ្ពស់គឺស្ទើរតែងាយស្រួលបំផុត អ្នកនឹងមិនមានកង្វះការលើកទឹកចិត្តនោះទេ។ ប៉ុន្តែអ្នកត្រូវតែប្រយ័ត្នកុំឱ្យមានការលើកទឹកចិត្តខ្លាំងពេក ខ្ញុំយកមកពិចារណា។ អ្នកត្រូវការការលើកទឹកចិត្ត១០០ភាគរយមិនមែន១០៥ភាគរយទេ។ អ្នកមិនត្រូវគ្រប់គ្រងដោយអារម្មណ៍ទេ”។

លោកបន្តថា “ពួកយើងមាន៦ពិន្ទុដាច់ពីឆ្នាំមុន យើងបានចាប់ផ្តើមកាន់តែប្រសើរឡើង។ AS Monaco (ស្មើជាមួយ PSG មាន២០ពិន្ទុ) ហើយ Marseille ស្ថិតក្នុងកម្រិតខុសគ្នា។ ប្រសិនបើនៅតែបន្ត យើងនឹងឃើញ។ វាជារឿងវិជ្ជមានសម្រាប់អ្នករាល់គ្នា វាធ្វើឲ្យកីឡាករមានការលើកទឹកចិត្ត”។

ចំណែកលោក De Zerbi បានសរសើរលោក Luis Enrique ដោយពណ៌នាគាត់ថាជា គ្រូបង្វឹកដ៏ល្អបំផុតមួយនៅក្នុងពិភពលោក ហើយគ្រូបង្វឹកអេស្ប៉ាញរូបនេះបានត្រឡប់មកវិញនូវការសរសើរ ដោយកត់សម្គាល់ពីសមិទ្ធិផលរបស់ដៃគូរបស់គាត់នៅ Brighton & Hove Albion។

លោក De Zerbi បានជួយឱ្យ Brighton ទទួលបានសិទ្ធិសម្រាប់ការប្រកួតនៅទ្វីបអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប Premier League ជាមួយនឹងម៉ាកបាល់ទាត់ដ៏គួរឱ្យរំភើប និងវាយប្រហារដែលលោក Luis Enrique កោតសរសើរ។

លោកបន្តថា “សម្រាប់ខ្ញុំ De Zerbi គឺជាគ្រូបង្វឹកដ៏គួរឱ្យរំភើបដែលខ្ញុំបានតាមដាននៅ Brighton។ គាត់គឺជាគ្រូបង្វឹកដែលចូលចិត្តវាយលុក យើងមានភាពដូចគ្នា។ វិធីដែលគាត់ចង់គ្រប់គ្រងការប្រកួត សមត្ថភាពរបស់គាត់ក្នុងការបញ្ចុះបញ្ចូលកីឡាកររបស់គាត់ ខ្ញុំមានការសប្បាយជាច្រើន ពេលមើលក្រុម Brighton របស់គាត់។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនមានភាពសប្បាយរីករាយច្រើនទេនៅថ្ងៃនេះ”។

PSG នឹងជួបជាមួយខ្សែបម្រើ Adrien Rabiot ដែលជាអតីតកីឡាករយុវជនដែលឥឡូវនេះលេងឱ្យ Marseille ប៉ុន្តែលោក Luis Enrique មិនមានការព្រួយបារម្ភក្នុងការប្រកួតនេះនោះទេ ដោយលោកធ្លាប់ដឹកនាំក្រុមប្រជែងអេស្ប៉ាញ Real Madrid និង Barcelona។

លោក Luis Enrique បញ្ជាក់ចុងក្រោយថា “ករណីរបស់ខ្ញុំគឺកាលពី២៥ឆ្នាំមុន ហើយគ្មាននរណាម្នាក់ខ្វល់ទេ ខ្ញុំគ្មានអ្វីត្រូវនិយាយទេ វាជាបញ្ហានៃអារម្មណ៍។ មនុស្សគ្រប់គ្នាធ្វើអ្វីដែលពួកគេចង់បាន វាជាការអាម៉ាស់សម្រាប់មនុស្សក្នុងការវិនិច្ឆ័យគាត់ ដែលនេះជារឿងធម្មតានៅក្នុងកីឡាបាល់ទាត់” ៕

ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA)


ចែករំលែក៖