ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រី ឯក អមរ៉ា អាយុ១៧ឆ្នាំ បាត់ពីផ្ទះតាំងពីថ្ងៃទី២១ខែតុលាឆ្នាំ២០២៤ ដល់ថ្ងៃនេះហើយអាណាព្យាបាលមិនទាន់ទទួលដំណឹងទេ !

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាព្រួយបារម្ភណាស់ កាលបើបាត់សមាជិកគ្រួសារចាកចេញពីផ្ទះបាត់ដំណឹង ហើយនាងអាយុត្រឹម ១៧ឆ្នាំទៀត។ ដូច្នេះអាណាព្យាបាលបានមកដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ចបន្ទាប់ពីបានបាត់កូនស្រី០១នាក់មានឈ្មោះឯក អមរ៉ា អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ១៤ ផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ៖ ក្មេងស្រីខាងលើបានបាត់ពីផ្ទះមិនដឹងមូលហេតុកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២៤ ជាមួយម៉ូតូ០១គ្រឿងម៉ាកហុងដាScoopy ពណ៌ស០១គ្រឿង។ បើសិនបងប្អូនញាតិមិត្តនិងមិត្តភក្តិបងប្អូនប្រជាពលរដ្ឋបានឃើញនិងស្គាល់ក្នេងស្រីដែលមានភិនភាគដូចរូបថតនេះសូមទំនាក់ទំនងផ្តល់ព័ត៌មានមកគ្រួសារដោយអនុគ្រោះ តាមរយៈលេខទូរស័ព្ទ ០៨៨ ៨១៧៨ ១៩២និងលេខ០៩៧ ៦៨៦៤ ១៣២៕

ដោយ ៖ សិលា


ចែករំលែក៖